អបអរសាទរ! ក្រុងបាត់ដំបង ត្រូវបានយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រឌិត» ក្នុងចំណោម ៥៥ក្រុង
- 2023-11-01 02:25:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! ក្រុងបាត់ដំបង ត្រូវបានយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រឌិត» ក្នុងចំណោម ៥៥ក្រុង
ចន្លោះមិនឃើញ
នៅថ្ងៃទិវាទីក្រុងពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ អង្គការយូណេស្កូត បានចុះបញ្ជីសមាជិកថ្មីចំនួន ៥៥ក្រុង ក្នុង «បណ្តាញទីក្រុងច្នៃប្រឌិត» ក្នុងនោះគឺមានក្រុងបាត់ដំបង របស់កម្ពុជាផងដែរ។
ការជាប់ក្នុងបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតសម្រាប់ក្រុងបាត់ដំបងនេះ គឺទៅលើផ្នែកម្ហូបអាហារ (Gastronomy)។
អង្គការយូណេស្កូ បានបញ្ជាក់ថា ទីក្រុងថ្មីៗទាំងនេះ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនក្នុងការដាក់វប្បធម៌ និងគំនិតច្នៃប្រឌិត ជាផ្នែកនៃយុទ្ធសាស្រ្តអភិវឌ្ឍ និងបង្ហាញការអនុវត្តភាពច្នៃប្រឌិត ក្នុងផែនការនគរូបនីយកម្ម។
ជាមួយនឹងការបន្ថែមទីក្រុងថ្មីៗចំនួន ៥៥ទៀតនេះ គឺបណ្តាញទីក្រុងច្នៃប្រឌិត មានចំនួន ៣៥០ទីក្រុងហើយ ក្នុងប្រទេសជាង ១០០ ដែលមានវិស័យច្នៃប្រឌិតចំនួន៧ រួមមាន ចម្លាក់ និងប្រជាប្រិយសិល្បៈ (Crafts and Folk Art), ការរចនា (Design), ភាពយន្ត (Film), ម្ហូបអាហារ (Gastronomy), អក្សរសិល្ប៍ (Literature), សិល្បៈដែលប្រើជំនួយបច្ចេកវិទ្យា និងតន្រ្តី (Media Arts and Music)៕
ប្រភព៖ UNESCO