គ្រូ​ភ្នំពេញក្រោន៖​ និយាយ​បែប​នេះ​បន្ទាប់​ពី​ចាញ់​ក្រុម​ខ្លាំង​ Macarthur FC ៥-០

  • 2023-11-10 04:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Oleg Starynskyi បន្ទាប់ពីចាញ់ Macarthur FC ៥-០​ ថា​វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​នេះ​ទេ​ ខណៈ​មិន​មាន​កីឡាករ​គ្រប់គ្រាន់​សម្រាប់​ការ​ប្រកួត​នេះ​ទៅ​ទៀត។​

លោក​ Oleg Starynskyi (រូបភាព CPL)

បន្ទាប់​ពី​ចាញ់​កាល​ពី​យប់មិញ​លើ​ទឹកដី​អូស្ត្រាលី​ លោក​ លោក​ Oleg Starynskyi​ បាន​លើក​ឡើង​ដូច​នេះ​ «វាមិនមែនជារឿងងាយស្រួលក្នុងការធ្វើដំណើរមកប្រកួតនៅប្រទេសអូស្រ្តាលី។ Macarthur ជា​ក្រុម​ដែល​រឹងមាំ​ដូច​ដែល​យើង​បាន​ឃើញ​គេ​នៅ​ក្នុង​លីគ​របស់គេ។​ ពួកគេ​ធ្វើ​បាន​ល្អ​ណាស់​ ហើយ​នៅ​ពេល​នេះ​គេ​នៅ​កំពូល​តារាង។​ យើង​មិន​មាន​កីឡាករ​គ្រប់គ្រាន់​ក្នុង​ការ​លេង​ បើ​ប្រៀបធៀប​ជា​មួយ​ និង​ការ​ប្រកួត​ក្នុង​ដី។​ នៅចំនុចខ្លះកីឡាករយើងធ្វើបានល្អ ក្នុងការគ្រប់គ្រងការប្រកួត។ យើងមិនមានសំណាងក្នុងការបញ្ចប់ទី។

(រូបភាព CPL)

​ គ្រូ​បង្វឹក​របស់​សឹង្ហ​ក្រហម​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​ Macarthur នៅ​ពេល​នេះ​លើ​គេ​នៅ​ក្នុង​ពូល​ ដូច្នេះ​ត្រូវ​ផ្ដោត​អារម្មណ៍​លើ​ការ​ប្រកួត​២​ទៀត​ នឹង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​នោះ។​ ចំពោះ​ការ​គាំទ្រ​នៅ​អូស្ត្រាលី​ល្ងាច​មិញ​នេះ​ពិត​ជា​អស្ចារ្យ​ណាស់​ឃើញ​មាន​ទង់ជាតិ​កម្ពុជា​ និង​មាន​អ្នកគាំទ្រ​បាន​ស្រែក​ថា​ ភ្នំពេញក្រោន​ និង​កម្ពុជា។​

(រូបភាព CPL)

បញ្ជក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ AFC Cup 2023/2024​ ក្នុង​ពូល​ F​ នៅ​ប្រកួត​ទី៤​ ល្ងាច​ម្សិលមិញ​នេះ​គឺ​ក្រុម​កម្ពុជា​ ភ្នំពេញក្រោន​ ចាញ់​ម្ចាស់​ផ្ទះ​ Macarthur​ ៥-០។​ បច្ចុប្បន្ន​ក្រុម​របស់​កម្ពុជា​នេះ​កំពុង​ឈរ​លេខ​ល២​ ក្នុង​ពូល​ មាន​៩​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី