អាហ្សង់ទីន​បញ្ចប់​កំណត់ត្រា​ដ៏​ពិសេស​មួយ​របស់​ប្រេស៊ីល

  • 2023-11-22 11:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេស៊ីល​ស្គាល់​រសជាតិ​ចាញ់​ជា​លើក​ដំបូង​ក្នុង​ដី​របស់​ខ្លួន​ ក្នុង​វគ្គ​ជម្រុះ​ World Cup ក្រោយ​ចាញ់​អាហ្សង់ទីន​ក្នុង​លទ្ធផល ១ ទល់​នឹង ០។

នេះ​គឺ​ជា​ការ​បិទ​បញ្ចប់​កំណត់​ត្រា​ដ៏​ពិសេស​មួយ​របស់​ប្រេស៊ីល។ ប្រេស៊ីល​មិន​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ ក្នុង​ទឹក​ដី​ខ្លួន​នា​កម្មវិធី​វគ្គ​ជម្រុះ​ World Cup មុន​ចាញ់​អាហ្សង់ទីន​ថ្ងៃ​នេះ។ បើ​គិត​ជា​ការ​ប្រកួត មុន​ចាញ់​អាហ្សង់ទីន ប្រេស៊ីល​លេង​វគ្គ​ជម្រុះ World Cup ក្នុង​ដី​ចំនួន ៦៤ ប្រកួត ក្នុង​នោះ​ឈ្នះ ៥១ ប្រកួត និង​ស្មើ ១៣ លើក។

ប្រេស៊ីល បាន​ចាញ់​អាហ្សង់ទីន ក្នុង​លទ្ធផល​ ១ ទល់​នឹង ០ ដោយ​ខ្សែ​ការពារ​អាហ្សង់ទីន Nicolas Otamendi តែត​ចូល​ក្នុង​នាទី​ ៦៣។ លទ្ធផល​នេះ មាន​ន័យ​ថា​ប្រេស៊ីល​បាន​ស្គាល់​រសជាតិ​ចាញ់ ៣ ប្រកួត​ជាប់​គ្នា ដែល​ជា​កំណត់​ត្រា​មិន​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ គិត​តាំង​ពី​ឆ្នាំ ២០០១ មក៕

ប្រភព៖ CBSNews   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម