មោទនភាពជាតិ! ធនាគារ វីង គ្រងពានរង្វាន់អន្តរជាតិធំៗចំនួន ២ ក្នុងនាមជាធនាគារដែលមានការរីកចម្រើនលឿនបំផុត និងឈានមុខគេផ្នែកកម្ចីឌីជីថលសម្រាប់ឆ្នាំ ២០២៦
- 2026-05-07 09:02:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទនភាពជាតិ! ធនាគារ វីង គ្រងពានរង្វាន់អន្តរជាតិធំៗចំនួន ២ ក្នុងនាមជាធនាគារដែលមានការរីកចម្រើនលឿនបំផុត និងឈានមុខគេផ្នែកកម្ចីឌីជីថលសម្រាប់ឆ្នាំ ២០២៦
ចន្លោះមិនឃើញ
[ភ្នំពេញ] — ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា បានបន្តបង្កើតប្រវត្តិសាស្ត្រថ្មីនៅលើឆាកអន្តរជាតិ ដោយទទួលបានពានរង្វាន់កិត្តិយសចំនួនពីរក្នុងពេលតែមួយពីស្ថាប័ន Global Banking & Finance Review សម្រាប់ឆ្នាំ ២០២៦។ ពានរង្វាន់ទាំងនោះរួមមាន៖ «ធនាគារដែលមានការរីកចម្រើនលឿនបំផុតនៅកម្ពុជា» (Fastest-Growing Banking Brand – Cambodia 2026) និង «ធនាគារដែលផ្តល់កម្ចីឌីជីថលល្អបំផុតនៅកម្ពុជា» (Best Digital Lending Brand – Cambodia 2026)។
ការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាឆ្នាំទី ២ ជាប់ៗគ្នាហើយ ដែលសបញ្ជាក់ឱ្យឃើញពីការបោះជំហានយ៉ាងរហ័ស និងការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារ វីង ក្នុងការនាំយកសេវាហិរញ្ញវត្ថុទំនើបៗមកកៀកនឹងដៃប្រជាជនកម្ពុជាគ្រប់រូប។
លោកបណ្ឌិត ឌីមីត្រូ កូលេស្កូ (Dr. Dmytro Kolechko) នាយកប្រតិបត្តិនៃធនាគារ វីង បានមានប្រសាសន៍ដោយមោទនភាពថា៖ «គោលដៅចម្បងរបស់យើង គឺការកសាងធនាគារមួយដែលរីកចម្រើនទន្ទឹមនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងប្រចាំថ្ងៃរបស់អតិថិជន។ ការទទួលស្គាល់នេះ គឺជាសក្ខីភាពនៃទំនុកចិត្តពីសំណាក់អតិថិជន និងដៃគូពាក់ព័ន្ធទាំងអស់ ដែលជំរុញឱ្យយើងកាន់តែខិតខំផ្តល់សេវាកម្មដែលសាមញ្ញ សុវត្ថិភាព និងងាយស្រួលបំផុត។»
តួលេខដ៏គួរឱ្យភ្ញាក់ផ្អើលនៅឆ្នាំ ២០២៥
ភាពជោគជ័យនេះមិនមែនជារឿងចៃដន្យឡើយ បើពិនិត្យមើលលើទិន្នន័យប្រតិបត្តិការក្នុងឆ្នាំ ២០២៥ កន្លងទៅ៖
• ចំនួនអតិថិជន៖ ធនាគារបានបម្រើអតិថិជនរហូតដល់ ១៥ លាននាក់។
• ប្រតិបត្តិការ៖ មានការចរាចរសាច់ប្រាក់ចំនួន ៦១០ លានប្រតិបត្តិការ ដែលមានតម្លៃសរុបរហូតដល់ ៥៥ ពាន់លានដុល្លារអាមេរិក។
• ទ្រព្យសកម្មសរុប៖ កើនឡើងដល់ ៣,៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យធនាគារ វីង ក្លាយជាធនាគារពាណិជ្ជកំពូលទាំង ៥ នៅក្នុងប្រទេសកម្ពុជា។
បដិវត្តន៍កម្ចីឌីជីថល
ពានរង្វាន់ផ្នែក «កម្ចីឌីជីថលល្អបំផុត» បានបង្ហាញពីឥទ្ធិពលនៃបច្ចេកវិទ្យារបស់ វីង ក្នុងការជួយដល់សហគ្រិន និងអាជីវកម្មខ្នាតតូច។ ក្នុងឆ្នាំ ២០២៥ តែមួយ ធនាគារបានផ្តល់កម្ចីឌីជីថលដល់អតិថិជនចំនួន ១,៧ លាននាក់ ជាមួយនឹងទឹកប្រាក់បញ្ចេញសរុបចំនួន ៣៤៩ លានដុល្លារអាមេរិក ដែលជួយឱ្យពួកគេអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុបានទាន់ពេលវេលា និងងាយស្រួលបំផុតតាមរយៈកម្មវិធីទូរស័ព្ទ។
តាមរយៈប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ ធនាគារ វីង មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងមានបរិយាបន្នហិរញ្ញវត្ថុសម្រាប់មនុស្សគ្រប់គ្នា៕
ស្វែងយល់បន្ថែមនៅទីនេះ https://www.wingbank.com.kh/km/awards/wing-bank-awarded-best-digital-lending-fastestgrowing-banking-brand-2026