ត្រៀមខ្លួនឬនៅ! ជួបជាមួយសិល្បករសិល្បការិនីល្បីៗ ក្នុងកម្មវីធីពិព័រណ៍ម្ហូបអាហារ Nhamfesta

  • 2023-12-06 02:59:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿជាក់ថាប្រិយមិត្តមួយចំនួនធំបានជ្រាបហើយថា នៅថ្ងៃទី ៨ ធ្នូ ២០២៣ ខាងមុខនេះ នឹងមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារសម្បូរបែប Nhamfesta ដ៏ធំ ពិសេស ប្លែក លេចរូបរាងឡើងនៅ The Elysee Koh Pich

នៅក្នុងឱកាសពិព័រណ៍ម្ហូបអហារធំបំផុតនៅកម្ពុជានេះ មានរហូតដល់ទៅ ១៨០ស្តង់ អ្នកចូលទាំងអស់ នឹងបានភ្លក់រសជាតិអាហារអាស៊ី និងអឺរ៉ុបដ៏ឈ្ងុយឆ្ងាញ់។

មិនតែប៉ុណ្ណោះ ប្រិយមិត្តនឹងបានជួបជាមួយកំពូលតារាចម្រៀងសំឡេងផ្អែម ស្រទន់ លោក ថេណា លោក ម៉ានិត ជាមួយនិងតារាសម្ដែងស្រីល្បីឈ្មោះថ្ពាល់ខួច កញ្ញា មាន សូនីតា លើសពីនេះជួបជាមួយ លោក ឆាល ខាលវីណូ ដែលជាជនជាតិខ្មែរដំបូងគេបានជាប់ក្នុងចំណាត់ថ្នាក់ top 12 ក្នុងកម្មវិធី Master Chef US នៅថ្ងៃទី៨ ខាងមុខនេះ នៅសល់តែ២ទៀតប៉ុណ្ណោះ។

ពេលវេលាដ៏អស្ចារ្យ ជួបជុំមិត្តភក្តិគ្រួសារ ទទួលទានម្ហូបអហារសម្បូរបែបឈ្ងុយឆ្ងាញ់ អង្គុយទស្សនាសកម្មភាពសម្ដែងប្លែកភ្នែកជាច្រើនពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ Nhamfesta នេះនឹងចាប់ផ្ដើមពីថ្ងៃទី៨ ធ្នូ រហូតដល់ថ្ងៃទី ៣១ ធ្នូ ជារៀងរាល់ថ្ងៃ សុក្រ ដល់ថ្ងៃ អាទិត្យ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ១០យប់

ត្រៀមខ្លួនឬនៅ? ជួបជាមួយកំពូល Idol ថ្ងៃទី ៨ ធ្នូ នៅទីធ្លា The Elysee Koh Pich

កេសរ

អត្ថបទពេញនិយម