បើកសម្ភោធជាផ្លូវការពិព័រណ៍ម្ហូបអាហារធំផុត Nhamfesta

  • 2023-12-08 14:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅល្ងាចថ្ងៃទី ៨ ធ្នូ នេះ ក្រុមការងារ NhamFesta បានរៀបចំកម្មវិធីបើកសម្ភោធជាផ្លូវការ ពិព័រណ៍ម្ហូបអហារធំបំផុត និងប្លែកជាងគេនៅក្នុងប្រទេសកម្ពុជា Nham festa ដែលប្រព្រឹត្តិនៅទីតាំង ទីធ្លា The Elysee Koh Pich

ពិធីបើកសម្ភោធជាផ្លូវការនេះ គឺគោលដៅក្នុងការបង្កើត ពិព័រណ៍ម្ហូបអាហារ Nhamfesta នេះឡើង ដើម្បី រួមចំណែកលើកកម្ពស់វប្បធម៌ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមុខម្ហូបប្រពៃណីរបស់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសអាស៊ានដទៃទៀត។ ពួកយើងក៏មានគោលបំណងបង្កើនការយល់ដឹងអំពីមុខម្ហូបអាស៊ីទៅដល់ភ្ញៀវជាតិ និងអន្តរជាតិ។ បន្ថែមពីនេះ វាក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ វិស័យទេសចរណ៍ និងគាំទ្រដល់ឧស្សាហកម្មម្ហូបអាហារ ជាពិសេសអាជីវកម្មនៅក្នុងស្រុកអោយមាន ឱកាសរកប្រាក់ចំណូលបន្ថែម។

ទន្ទឹមនឹងនេះ វត្តមានទូតសុឆន្ទះនៃកម្មវិធី ពិព័រណ៍ម្ហូបអាហារ Nhamfesta តារាសម្ដែងស្រីល្បីឈ្មោះ មាន សូនីតា ក៏បានអញ្ចើញចូលរួមផងដែរ។ សម្រាប់ស្វាគមន៍នៅថ្ងៃបើកជាផ្លូវការនេះ មានការចូលរួមយ៉ាងច្រើនកោះករ និងមានសកម្មភាព បង្ហាញស្នាដៃចម្អិនម្ហូប ប្រកួតប្រជែងញុំាអហារ និងការសម្ដែងចម្រៀងរបស់តារាចម្រៀងសំឡេងស្រទន់ លោក ថេណា

បញ្ជាក់ផងដែរថា កម្មវិធី "ញាំហ្វេសតា NhamFesta" ជាកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអាស៊ីដ៏ធំ និងប្លែកជាងគេបំផុតនៅព្រះរាជាណាចក្រកម្ពុជាដោយផ្តល់ជូននូវជម្រើសម្ហូបអាហារដ៏សំបូរបែបរួមមាន មុខម្ហូបខ្មែរ និងម្ហូបអាហារមកពីបណ្តារប្រទេសអាស៊ីអាគ្នេយ៍ផងដែរ ដែលនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្នុងរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ ៣១ ខែធ្នូ ឆ្នាំ២០២៣ នៅទីធ្លា The Elysée កោះពេជ្រ រាជធានីភ្នំពេញ

កម្មវិធីនេះក៏មាននូវសកម្មភាពជាច្រើនទៀតដូចជា ការសម្តែងរបាំវប្បធម៌ ការបង្ហាញស្នាដៃធ្វើម្ហូបពីចុងភៅល្បីៗទាំងនៅក្នុងនិងក្រៅប្រទេស ការប្រគុំតន្ត្រី វត្តមានតារាល្បីៗដូចជា តារាចម្រៀង ថេណា លោក ម៉ានិត និងលោក ឆាល ខាលវីណូ ដែលជាជនជាតិខ្មែរដំបូងគេបានជាប់ក្នុងចំណាត់ថ្នាក់ top 12 ក្នុងកម្មវិធី Master Chef US និងកម្មវិធីកំសាន្តថ្មីៗជាច្រើនទៀតពីមួយអាទិត្យទៅមួយអាទិត្យ ដែលធ្វើអោយការមកចូលរួមកម្សាន្ដនៅក្នុងកម្មវិធីនេះទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយមិនអាចបំភ្លេចបានដល់អ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ៕

កេសរ

អត្ថបទពេញនិយម