Lautaro Martinez ពេញចិត្តនឹងបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Inter Milan
- 2023-12-07 11:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lautaro Martinez ពេញចិត្តនឹងបន្តកុងត្រាថ្មីរយៈពេលវែងជាមួយ Inter Milan
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lautaro Martinez បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេពេញចិត្តនឹងបន្តកុងត្រាថ្មីជាមួយនឹងក្លឹប Inter Milan រយៈពេលវែង។
Martinez បាននិយាយថា៖" ខ្ញុំសឹងតែចង់បន្តកុងត្រាថ្មីក្នុងពេលស្អែកនេះតែម្ដង បើអាចធ្វើបាន។ ខ្ញុំពេញចិត្តនឹងនៅ Inter នេះ "។
កីឡាករនេះបន្តថា៖" ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងនៅទីនេះ ហើយខ្ញុំចង់ស៊ីញេបន្តកុងត្រាក្នុងរយៈពេលវែងតែម្ដង។ ការចរចារវាងយើងទាំងពីរគឺចិត្តចប់មែនទែនហើយ "។
Martinez បានមកលេងឲ្យ Inter រយៈពេល ជិត៦ឆ្នាំហើយ ដោយចូលរួមលេងតាំងពីរដូវកាលឆ្នាំ២០១៨/១៩មក ដោយចូលលេងបាន ២៥៧ប្រកួត និងស៊ុតចូល ១១៧គ្រាប់៕
ប្រភព៖ Fabrizio Romano