អូកា រៀបចំកម្មវិធីបណ្តែតប្រទីប ដើម្បីថែរក្សាទម្រង់ប្រពៃណី
- 2023-12-08 10:37:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូកា រៀបចំកម្មវិធីបណ្តែតប្រទីប ដើម្បីថែរក្សាទម្រង់ប្រពៃណី
ចន្លោះមិនឃើញ
ពិធីបណ្តែតប្រទីប គឺជាបុណ្យប្រពៃណីរបស់ខ្មែរដែលបញ្ជាក់នូវទឹកចិត្ត មនោសញ្ចេតនា គោរពដឹងគុណដល់ព្រះសម្មាសម្ពុទ្ធគឺព្រះចង្កូមកែវ ដែលប្រតិស្ឋាននៅពិភពនាគ និងស្នាមព្រះបាទរបស់ព្រះអង្គប្រតិស្ឋាននៅស្ទឹងណាមទា និងកន្លែងដទៃទៀត ព្រមទាំងគោរពដឹងគុណដល់ព្រះគង្គា គឺទន្លេមេគង្គ និងទន្លេសាប និងព្រះធរណីដែលបានផ្តល់ជីវជាតិដ៏សំខាន់សម្រាប់វិស័យកសិកម្ម ហើយបានផ្តល់នូវជីវភាពរស់នៅរបស់ប្រជាជាតិកម្ពុជាយ៉ាងរុងរឿងប្រកបដោយសុខុមាលភាព។
ពិធីបណ្តែតប្រទីប តែងតែប្រារព្ធឡើងភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទុក ដែលប្រព្រឹត្តទៅនៅវេលាយប់ថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក។ ពិធីបណ្តែតប្រទីប គឺមានកំណើតដំណាលគ្នានឹងពិធីបុណ្យអុំទូក ដែលរីកចម្រើនក្នុងសង្គមខ្មែរតាំងពីស.វទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់យាងធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម រំដោះនគរឱ្យផុតស្រឡះពីខ្មាំងសត្រូវ ដោយមានឆ្លាក់ជាប្រវត្តិសាស្រ្តលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មា (ឯកសារយោង សៀវភៅជ័យវរ្ម័នទី៧ នៃសាសនះបណ្ឌិតសភាកម្ពុជា)។ ទន្ទឹមនឹងនេះ មួយអន្លើក៏មានជាប់ឥទ្ធិពលព្រហ្មញ្ញសាសនា ដែលប្រវត្តិអគ្គីហោត្រះ រឺ ហោមពិធីដោយការអុចទានធូប ប្រទីបជ្វីលា ដើម្បីបូជាដល់អាទិទេព ។
ដើម្បីចូលរួមក្នុងពិធីប្រពៃណីជាតិខាងលើនេះ ថ្នាក់ដឹកនាំនិងនិយោជិកនៃក្រុមហ៊ុនសាប៊ូ អូកា ទាំងអស់ បានរៀបចំពិធីបណ្តែតប្រទីប នៅស្ពានថ្មីកោះនរា កាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងគោលបំណង ចូលរួមគាំទ្រ និងជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍បុណ្យអុំទូក តាមរយៈសកម្មភាពសប្បាយៗ ការថែរក្សាទំនៀមទំលាប់ប្រពៃណី និងលើកទឹកចិត្តឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានរីករាយនិងចងចាំនូវអត្ថន័យពិធីសំខាន់ៗនៃព្រឹត្តការណ៍បុណ្យអុំទូក ហើយនឹងមកទស្សនាពិធីបុណ្យជាតិមួយនេះ នៅឆ្នាំក្រោយៗបន្តទៀត និងដើម្បីជាការគោរពដឹងគុណ និងបួងសួងសូមសេចក្តីសុខដល់ក្រុមគ្រួសារ ព្រមទាំងសុំសេចក្តីសុខចម្រើនដល់ប្រជាជនកម្ពុជាទាំងមូល ប្រកបដោយភាពរុងរឿងបន្តទៅមុខទៀត ។
គួររំលឹកផងដែរថា អូកា សាប៊ូទឹកបោកសម្លៀកបំពាក់គុណភាពស្តង់ដារជប៉ុន រូបមន្តថ្មី Oxi ជាបច្ចេកវិទ្យាចុងក្រោយ ជម្រះស្នាម ប្រឡាក់ពីខាងក្នុង លើកសម្រស់ពណ៌ក្រណាត់ ធ្វើឲ្យសាច់ក្រណាត់ទន់ ភ្លឺ កម្ចាត់ក្លិនញើសផ្តល់ក្លិនក្រអូប365ថ្ងៃ (មានតែសាប៊ូ អូកា មួយគត់) ហើយមាន pH ស្មើទឹកមិនបង្កឲ្យរលាកស្បែក មិនរោល មិនកាត់ដៃ និងមិនរបកស្បែក គុណភាពសុវត្តិភាព និងសន្សំសំចៃខ្ពស់ ប្រើប្រាស់ចំណេញជាងសាប៊ូម្ស៉ៅរហូតដល់ 3ដងឯណោះ ។
សូមជម្រាបថា ការបង្កើតព្រឹត្តិការណ៍ដ៏ប្លែកលេចធ្លោជាងគេដែលបានធ្វើឲ្យកក្រើកកោះពេជ្រកន្លងទៅ ក្រុមហ៊ុនសាប៊ូអូកាមានគោលបំណង២ធំៗ៖
ទី១ ក្រុមហ៊ុនអូកា គាំទ្រ និងចូលរួមសកម្មភាពនានាជំរុញការផ្សព្វផ្សាយពិធីបុណ្យអុំទូកនេះ ឲ្យបានកាន់តែទូលំទូលាយ ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីលើកស្ទួយនិងថែរក្សាពិធីបុណ្យជាតិដ៏ធំនេះឱ្យនៅគង់វង្សដល់ក្មេងៗជំនាន់ក្រោយបានស្គាល់ និងរីករាយកម្សាន្ត។
ទី២ ក្រុមហ៊ុនអូកា ដាក់បង្ហាញផលិតផលថ្មី រូបមន្តថ្មី ដែលបានឆ្លងកាត់មន្ទីរពិសោធន៍ជប៉ុន និងបានទទួលស្គាល់គុណភាពផលិតផល កម្រិត ISO, GMP, និង HaLAL ដែលមានគុណភាព សុវត្ថិភាព សន្សំសំចៃខ្ពស់ តាមបច្ចេកវិទ្យាទំនើបចុងក្រោយ ដោយមានតែសាប៊ូ អូកា មួយគត់ គ្មានសាប៊ូក្នុងស្រុកណាមានដូចសាប៊ូ អូកា ឡើយ៕