ស្ពានឬស្សីកោះប៉ែន បង្ហាញខ្លួនឡើងវិញ​ ត្រៀមទទួលភ្ញៀវ​កាន់ដៃ​ឆ្លងឆ្នាំ

  • 2023-12-19 08:19:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេស អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេស និងពន្លឿនការស្ថាបនាស្ពានឬស្សី កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គ ឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិ "ឆ្នេរខ្សាច់កោះប៉ែន" ក្នុងគោលបំណងដើម្បីរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសលល ឆ្នាំ២០២៣-២០២៤ ដើម្បីបង្កភាពសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋយើង។

បើតាម លោក ប៊ុន ដារ៉ា ប្រធានគ្រប់គ្រងរមណីយដ្ឋានឆ្នេរកោះប៉ែន បានឲ្យដឹងថា ស្ពានឬស្សីដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ ចាប់ពីត្រើយមុខវត្តដីដុះ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម មកដល់រមណីយដ្ឋានឆ្នេរកោះប៉ែន មានប្រវែង ១០០០ ម៉ែត្រ ទទឹង ២ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់បានជាង ៩០% ហើយ ហើយស្ពានឬស្សីឆ្នេរកោះប៉ែននេះ អាចនឹងសាងសង់រួច ១០០% ក្នុងពេលឆាប់ៗនេះ ហើយ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងឡាយ អាចធ្វើដំណើរឆ្លងកាត់ស្ពានដោយថ្មើរជើង មកកម្សាន្ត​នៅឆ្នេរកោះប៉ែននេះ ចាប់ពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម