ចង់ដើរលេងឆ្លងឆ្នាំនៅសៀមរាប តើយើងទៅណាខ្លះ? ធ្វើអ្វីខ្លះ? នេះគឺជាចម្លើយ!
- 2023-12-22 04:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ដើរលេងឆ្លងឆ្នាំនៅសៀមរាប តើយើងទៅណាខ្លះ? ធ្វើអ្វីខ្លះ? នេះគឺជាចម្លើយ!
ចន្លោះមិនឃើញ
ភ្លេចៗខ្លួន ជិតរំលង ១ឆ្នាំទៀតបាត់ទៅហើយ ខណៈថ្ងៃឆ្លងឆ្នាំថ្មីក៏កំពុងតែខិតជិតមកដល់ដែរ។ ប្រាកដណាស់ អ្នកទាំងអស់គ្នាប្រហែលជាបានរៀបចំគម្រោង សម្រាប់ដើរលេងថ្ងៃឆ្លងឆ្នាំរួចហើយ ប៉ុន្តែប្រសិនបើនៅ ក៏មិនថ្វីដែរ ព្រោះខាងក្រោមនេះគឺជាគន្លឹះខ្លះៗ សម្រាប់អ្នកចង់ដើរលេងឆ្លងឆ្នាំនៅសៀមរាប។
ទី១៖ ជួលកង់ឬម៉ូតូជិះដើរលេង
ការជិះកង់ និងម៉ូតូដើរលេងនៅក្នុងខេត្តសៀមរាប គឺជាការកម្សាន្តមួយដ៏ពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដោយយើងអាចជិះដើរលេងជុំវិញវង់តូច និងធំ, ជិះទស្សនាប្រាសាទ មើលព្រៃឈើធំៗ ក្រាស់ៗ ជាមួយបរិយាកាសត្រជាក់នៅតាមផ្លូវអង្គរធំ ជាដើម។
ទី២៖ បាញ់ធ្នូលេងកម្សាន្ត
ចំពោះអ្នកដែលចង់លេង Activity ផ្សេងៗ ប្រហែលជាអាចពិចារណាការលេងបាញ់ធ្នូ នៅឯបន្ទាយជ័យ៨០២ (Royal Archery Club - Cambodia) បាន។ នៅទីនោះ អ្នកអាចលេងជាលក្ខណៈក្រុមគ្រួសារ, ជាមួយមិត្តភ័ត្តិ ឬ មនុស្សជាទីស្រលាញ់បាន។ បន្ទាយជ័យ៨០២ ក៏បានបន្ថែមជាមួយនឹងការកម្សាន្តបែបថ្មី ដូចជា ការជិះសេះលេងកម្សាន្តមើលទេសភាពស្អាតៗជុំវិញក្លឹបបន្ទាយជ័យ៨០២ ឬក៏អាចជិះសេះបណ្ដើរ និង បាញ់ធ្នូលេងកម្សាន្តបណ្ដើរបានផងដែរ។
ទី៣៖ កុំភ្លេចចូលទស្សនាភូមិព្រះដាក់
ភូមិនេះមានភាពល្បីល្បាញ និងជាភូមិគំរូដែលគ្រប់គ្នាតែងស្គាល់ ហើយមិនដែលរំលងទេ ពេលមកលេងខេត្តសៀមរាបម្តងៗ។ នៅទីនោះ ប្រជាជនលក់នូវវត្ថុអនុស្សាយរីយ៏ដែលផលិតដោយដៃផ្ទាល់ និង ជាពិសេសគឺអាហារប្រចាំក្នុងភូមិ រួមមានទាំង មាន់ដុត នំបញ្ចុក បាញ់ឆែវ និងអាហារឆ្ងាញ់ៗជាច្រើនទៀត។
ទី៤៖ ដើរលេងមើលទឹកធ្លាក់នៅភ្នំគូលែន
បើនៅសល់ពេលខ្លះ យើងក៏អាចឆ្លៀតទៅកម្សាន្តនៅរម្មណីយដ្ឋានទឹកធ្លាក់ភ្នំគូលែនផងដែរ ដោយសារតែនៅទីនោះ យើងអាចទស្សនាទឹកធ្លាក់ ពើងតាខុ ព្រះអង្គធំ ស្រះដំរី ល្អាងប្រជៀវ និងកន្លែងផ្សេងៗទៀតផង។
៥៖ ដើរលេងកម្សាន្តពេលយប់
អំឡុងពេលចូលឆ្នាំ នៅតាមដងស្ទឹងសៀមរាប តែងតែមានការរៀបចំភ្លើងពណ៌គ្រប់កន្លែងនៅពេលយប់ ដែលអាចឲ្យយើងថតរូបលេងកម្សាន្ត ជិះទូកកម្សាន្តពេលយប់ និងដើរភ្លក់អាហារឆ្ងាញ់ៗនៅ Pub-Street, Temple, ផ្សារទំនើប Heritage, បឹងកាឡូ និង ផ្លូវ៦០ ជាដើម។
៦៖ កន្លែងស្នាក់នៅ
សម្រាប់ការស្នាក់នៅក្នុងខេត្តសៀមរាប យើងអាចមានជម្រើសច្រើន ប៉ុន្តែប្រសិនបើអ្នកកំពុងតែស្វែងរកកន្លែងស្នាក់នៅ ដែលផ្តល់ឲ្យនូវរបស់ប្រើប្រាប់ និងសេវាកម្មសព្វគ្រប់ ហើយចំណាយតិចទៀតនោះ អ្នកអាចពិចារណាលើ Velea at Rose Apple Square ដែលមានតម្លៃសមរម្យ ហើយធ្វើឲ្យយើងមានអារម្មណ៍ថា ដូចកំពុងស្នាក់នៅក្នុងផ្ទះខ្លួនឯងអីចឹង ជាមួយនឹងជម្រើសបន្ទប់ចំនួន ៣ ប្រភេទគឺ៖
បន្ទប់ STUDIO ROOM សម្រាប់អ្នកដើរលេងបែប Solo ម្នាក់ឯង
បន្ទប់គ្រែ១ (1 BEDROOM SUITE) សម្រាប់គូស្នេហ៍ ឬ ស្វាមីភរិយា
បន្ទប់គ្រែ២ (2 BEDROOM SUITE) សម្រាប់អ្នកដើរលេងមានគ្នាច្រើន ជាលក្ខណៈជុំមិត្តភ័ក្តិ ឬគ្រួសារ
គួរបញ្ជាក់ឲ្យដឹងដែរថា Velea at Rose Apple Square ស្ថិតនៅក្នុងតំបន់ទីប្រជុំជន មិនឆ្ងាយប៉ុន្មានពី Pub Street ហើយក៏ងាយស្រួលធ្វើដំណើរ ទៅកាន់តំបន់អង្គរវត្ត ផងដែរ។ វាផ្តល់ឲ្យគ្រប់សេវាកម្មទាំងអស់ នៅក្នុងកញ្ចប់តម្លៃស្នាក់នៅតែមួយ ដូចជា ចំណត, សេវាកម្មសម្អាត និង ថែទាំ, Free Wi-Fi, កន្លែងហាត់ប្រាណ (Gym) និង អាងហែលទឹក ទៀតផង។
លើសពីនេះទៅទៀត នៅក្នុងបន្ទប់ស្នាក់នៅនិមួយៗ គឺ មានគ្រឿងសង្ហារឹមសម្រាប់ប្រើស្រាប់, បន្ទប់គេងស្អាត បន្ទប់ទឹកស្អាត, មានម៉ាស៊ីនបោកខោអាវ ហើយថែមទាំង មានសួនច្បារធំ អាចគយគន់ទេសភាព និងស្រូបយកខ្យល់អាកាស យ៉ាងស្រស់ស្រាយ តែម្តង៕