ឱកាសឈ្នះកាដូចុងឆ្នាំរថយន្ត​ Ford Ranger Wildtrak ពី Smart ដោយគ្រាន់តែបញ្ចូលលុយទូរសព្ទតាម E-Top Up

  • 2023-12-29 13:35:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រូម៉ូសិនបញ្ចូលលុយ E-Top Up ហើយឈ្នះ របស់ក្រុមហ៊ុន Smart Axiata នឹងបញ្ចប់ក្នុងបំណាច់ឆ្នាំនេះ។ Smart លើកទឹកចិត្តដល់អតិថិជនឱ្យបញ្ចូលលុយតាមអេឡិចត្រូនិច ឬ​ E-Top Up ឱ្យបានមុនថ្ងៃទី 31 ខែ ធ្នូ 2023 ដើម្បីមានឱកាសឈ្នះរថយន្ត Ford Ranger Wildtrak ឆ្នាំ 2023 មួយគ្រឿងពីកម្មវិធីចាប់រង្វាន់ចុងឆ្នាំ 2023។

អតិថិជន Smart ដែលបញ្ចូលលុយតាម​ E-Top Up ចាប់ពី 1.50 ដុល្លារ ឬច្រើនជាងនេះ មុនថ្ងៃទី 31 ខែ ធ្នូ 2023 នឹងទទួលបានឱកាស ឬសន្លឹកឆ្នោតចំនួន 1 ដើម្បី​ចូលរួមក្នុងការចាប់រង្វាន់។ បញ្ចូលលុយ E-Top Up កាន់តែច្រើន នឹងទទួលបានឱកាសឈ្នះរង្វាន់កាន់តែច្រើន។

ក្រៅពីរង្វាន់រថយន្ត Ford Ranger Wildtrak ឆ្នាំ 2023 អតិថិជន Smart ក៏អាចមានឱកាសឈ្នះរង្វាន់ម៉ូតូ Yamaha QBIX (3 គ្រឿង) កង់ Trek (5 គ្រឿង), ឈុតខារ៉ាអូខេ JBL (12 គ្រឿង) ទូរសព្ទ OPPO Find Series និង OPPO Reno Series ជាច្រើនគ្រឿង។

តាមការបង្ហាញជូនពីប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata លោក រីន ពេជ្រមុនី បានបញ្ជាក់ថា “ប្រូម៉ូសិន បញ្ចូលលុយ E-Top Up ហើយឈ្នះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លើកទឹកចិត្តអតិថិជន Smart ឲ្យបញ្ចូលលុយទូរសព្ទរបស់ពួកគេតាមប្រព័ន្ធអេឡិចត្រូនិច ឬE-Top Up ព្រោះវាជាមុខងារផ្តល់ភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។ កាន់តែពិសេស គ្រាន់តែបញ្ចូលលុយចូលក្នុងទូរសព្ទជាធម្មតា ក៏នឹងមានឱកាស ឈ្នះរង្វាន់ជាច្រើនតាមរយៈការចាប់រង្វាន់ផ្សងសំណាងផងដែរ។ ដូចនេះចំណេញបានទាំងលុយទូរសព្ទរបស់ខ្លួន និង មានសំណាងឈ្នះបន្ថែមទៀតផង។”

ចំពោះអតិថិជនដែលឈ្នះនឹងត្រូវបានជ្រើសរើសពីការចាប់រង្វាន់ក្នុងកម្មវិធីប្រគំតន្ត្រីឆ្លងឆ្នាំ Smart City Night Countdown 2024 ថ្ងៃទី 31 ធ្នូ 2023 នៅបុរីប៉េងហួត បឹងស្នោ (PH Euro Park) ។ អតិថិជនអាចទស្សនាការប្រគំតន្ត្រី និងកម្មវិធីចាប់រង្វាន់ពីហ្វេសបុកផេករបស់ Smart និង Pleng ចាប់ពីម៉ោង 7យប់តទៅ។

គួរបញ្ជាក់ផងដែរថាដើម្បីជៀសវាងនូវការឆរបោកពីជនទុច្ចរិត សូមអតិថិជន រក្សាការប្រុងប្រយ័ត្ន និងចំណាំផងដែរថាក្រុមហ៊ុននឹងទាក់ទងទៅកាន់អតិថិជនដែលជាអ្នកឈ្នះតាមរយៈលេខទូរស័ព្ទ 010 200 888 តែមួយខ្សែនេះប៉ុណ្ណោះ។

មធ្យោបាយបញ្ចូលលុយ E-top Up មានភាពរហ័ស ងាយស្រួល និងសុវត្ថិភាព ដោយអាចបញ្ចូលលុយទូរសព្ទបានគ្រប់ពេល និងពីគ្រប់ទីកន្លែង។ វាក៏មានភាពសម្បូរបែប ដោយអតិថិជនអាចបញ្ចូលលុយតាមរយៈអេប SmartNas អ៊ីវ៉លឡេត (e-wallet) ឬអេបធនាគារដៃគូណាមួយ​ នៅ Smart Shop ឬ ដៃគូលក់រាយរបស់ Smar។

សម្រាប់ព័ត៌មានបន្ថែមពីការប្រូម៉ូសិនបញ្ចូលលុយ E-Top Up ហើយឈ្នះ សូមចូលទៅកាន់គេហទំព័រ៖ https://www.smart.com.kh/get-smart/promotions/e-top-up-to-win

មើលលម្អិតអំពីកម្មវិធីប្រគំតន្ត្រី Smart City Night Countdown 2024៖ https://fb.me/e/36fK26UmC!

អត្ថបទពេញនិយម
អត្ថបទថ្មី