Rooney នឹង​មិន​ឈប់​បន្ត​ការងារ​ជា​គ្រូ​បង្វឹក​ឡើយ ទោះ​ជា​ចប់​គ្នា​ជាមួយ Birmingham ក៏​ដោយ

  • 2024-01-03 14:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wayne Rooney ប្ដេជ្ញា​ថា​នឹង​បន្ត​ស្វែងរក​ការងារ​ជា​គ្រូ​បង្វឹក​ត​ទៅ​ទៀត ទោះបីជា​ក្លឹប​លីគ​ទី២អង់គ្លេស​ Birmingham បាន​បញ្ចប់​កុងត្រា​របស់​លោក​ក៏​ដោយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Rooney បង្ហាញ​ក្ដី​មិន​សប្បាយ​ចិត្ត​ ក្រោយ​ពេល​ដែល​ខាង​ក្លឹប Birmingham ចែក​ផ្លូវ​គ្នា​ជាមួយ​លោក។

បន្ថែម​ពី​នេះ​ទៅ​ទៀត ភាគី​ Rooney និង​ខាង​ក្លឹប​នៅ​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​រឿង​ប្រាក់​សំណង​ជំងឺ​ចិត្ត​នៅ​ឡើយ​ទេ។

សូម​ជម្រាបផង​ដែរ​ថា Rooney បាន​ចុះ​កុងត្រា ៣ឆ្នាំ​កន្លះ​ជាមួយ​នឹង Birmingham កាល​ពី​ខែ​តុលា​កន្លង​ទៅ។ លោក​ត្រូវ​បាន​ខាង​ក្លឹប​បណ្ដេញ​ចេញ​ ក្រោយ​ដឹក​បាន ១៥ប្រកួតតែ​ប៉ុណ្ណោះ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម