ការ​ប្រកួត​ថ្ងៃ​ទី១​ វិញ្ញាសា​កង់គួក​ ចម្ងាយ​ ១៣០.៥​គីឡូម៉ែត្រ​ចាប់​ផ្ដើម​ហើយ​នៅ​ខេត្ត​កំពង់ឆ្នាំង​

  • 2024-01-06 00:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​កីឡាទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ដែល​ត្រូវ​ជា​ថ្ងៃ​ទី១​ នៃ​ការ​ប្រកួត​គឺ​ចាប់​ផ្ដើម​ហើយ​នៅ​ព្រឹក​នេះ​ដែល​ប្រកួត​លើ​វិញ្ញាសា​ កង់គួក​បុរស​ថ្នាល​ (Men Junior Road Bike) ​វិញ្ញាសា​ កង់គួក​បុរស​ឈុត​ធំ​ (Men Elite Road Bike)​ និង​វិញ្ញាសា​ កង់គួក​បុរស​ (Men Master Road Bike)។​

ទិដ្ឋភាពបើកការប្រកួតព្រឹកមិញ

នៅ​ព្រឹក​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២៤​ ដែល​ត្រូវ​ជា​ថ្ងៃ​ទី១​ នៃ​ការ​ប្រកួត​នេះ​គឺ​លេង​តែ​ ៣វិញ្ញាសា​ប៉ុណ្ណោះ​ផ្នែក​កង់គួក​នេះ។​ ការ​ចេញ​ដំណើរ​ទី១​ វិញ្ញាសា​កង់គួក​បុរស​ឈុត​ធំ​ (Men Elite Road Bike)​ មុន​គេ​បន្ទាប់​មក​វិញ្ញាសា​ កង់គួក​បុរស​ថ្នាល​ (Men Junior Road Bike) និង​ចុង​ក្រោយ​គេ​វិញ្ញាសា​ កង់គួក​បុរស​ (Men Master Road Bike)។​

ទិដ្ឋភាពបើកការប្រកួតព្រឹកមិញ

ទីតាំង​ចេញ​ដំណើរ​គឺ​នៅ​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ហើយ​ទីតាំង​បញ្ចប់​ក៏​នៅ​ទី​នេះ​ដែរ។​ ទាំង​៣វីញ្ញាសា​នេះ​កីឡាករត្រូវ​ជិះ​លើ​ចម្ងាយ​ ១៣០.៥​គីឡូម៉ែត្រ​ដូចៗ​គ្នា។​ ការ​ប្រកួត​គឺ​ចាប់​ពី​ម៉ោង​ ៦ព្រឹក​រហូត​ដល់​ម៉ោង​ ១២​ថ្ងៃ​ត្រង់​ទើប​បិទ​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១​នេះ។​

ទិដ្ឋភាពបើកការប្រកួតព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​គឺ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៧​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​ខេត្ត​កំពង់ឆ្នាំង។​ ស្អែក​ដែល​ជា​ថ្ងៃ​ចុងក្រោយ​គឺ​ប្រកួត​វិញ្ញាសា​កង់ភ្នំ៕​

ទិដ្ឋភាពបើកការប្រកួតព្រឹកមិញ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម