អភិបាល​ខេត្ត​កំពង់ឆ្នាំង​ សម្ដែង​ការ​សាទរ​ជា​ខ្លាំង​ដែល​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ទោចក្រយាន​

  • 2024-01-08 05:45:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អភិបាល​ខេត្ត​កំពង់ឆ្នាំង​ សម្ដែង​នូវ​ការ​សាទរ​ជា​ខ្លាំង​ដែល​បាន​រួម​ចំណែក​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ ប្រភេទ​កីឡា​ទោចក្រយាន​នៅ​ខេត្ត​កំពង់ឆ្នាំង​ និង​ប្រកប​ដោយ​ជោគជ័យ​ និង​សប្បាយ​រីករាយ។​

ឯកឧត្ដម​ ស៊ុន​ សុវណ្ណារិទ្ធិ​(ស្ដាំ)

ឯកឧត្ដម​ ស៊ុន​ សុវណ្ណារិទ្ធិ​ អភិបាល​ខេត្ត​កំពង់ឆ្នាំង​ និង​មន្ត្រី​ចូលរួម​ជា​ច្រើន​មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ និង​សាទរ​បំផុត​ដែល​សហព័ន្ធ​កីឡា​ទោចក្រយាន​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​នេះ។​

ឯកឧត្ដម​ ស៊ុន​ សុវណ្ណារិទ្ធិ​ កំពុងបំពាក់មេដាយ

ការ​ប្រកួត​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ​គឺ​បាន​ផ្ដល់​ឱកាស​ដល់​យុវជន​ កីឡាករ​ កីឡា​ការិនី​ ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាន​បង្ហាញ​ទេពកោសល្យ​ វាស់​ស្ទង់​សមត្ថភាព​ដកស្រង់​នូវ​បទ​ពិសោធ​ និង​បច្ចេកទេស​ ដើម្បី​ជា​មូលដ្ឋាន​ដ៏​ល្អ​សម្រាប់​ការ​ប្រកួត​នៅ​ពេល​ក្រោយៗ​ទៀត។​ ទាំង​នេះ​ជា​ការ​ចូលរួម​ចំណែក​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា​ ពិសេស​កីឡា​ទោចក្រយាន​ឲ្យ​កាន់​តែ​ផុលផុស​ និង​ត្រៀម​ឆ្ពោះ​ទៅ​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ និង​ពិសេស​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ជើងឯក​យុវជន​អាស៊ី​ ឆ្នាំ​២០២៩។​

ឯកឧត្ដម​ ស៊ុន​ សុវណ្ណារិទ្ធិ​ កំពុងបំពាក់មេដាយ

ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ត្រូវ​ខិតខំ​បន្ថែម​ទៀត​លើ​ការ​ហ្វឹកហាត់​ បង្កើន​សមត្ថភាព​ដើម្បី​រឹតតែ​មាន​សមត្ថភាព​លេចធ្លោ​ប្រជែង​ជ័យជម្នះ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​ផង​ដែរ។​

ទិដ្ឋភាពបំពាក់មេដាយ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​នៅ​ខេត្ត​កំពង់ឆ្នាំង​ រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៦​ ដល់​ ៧​ ខែ​មករា​ ឆ្នាំ​២០២៤។​ ការ​ប្រកួត​នេះ​ដែរ​គឺ​ជា​លើក​ទី១​ ហើយ​សម្រាប់​សហព័ន្ធ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​នៅ​លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំង​នេះ៕​

ទិដ្ឋភាពការប្រកួតកង់ភ្នំ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម