ទៅលេងឆ្នេរប៉ាក់ខ្លង កាន់តែងាយស្រួលនិងសុវត្ថិភាព ក្រោយសម្ពោធស្ពានមួយប្រវែង ១២០ម៉ែត្រឆ្លងកាត់ព្រែកកោះយ៉

  • ច័ន្ទ, 8 មករា 2024 08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពានបេតុងថ្មីមួយដែលស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤។

ស្ពាននេះ ត្រូវបានដាក់ឈ្មោះថា «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ា លី យ៉ុងផាត់។ ស្ពាននេះ មានប្រវែង ១២០ម៉ែត្រ ទទឹង ១១ម៉ែត្រ ចំណាយថវិកាសាងសង់ជាង ១,៣៨លានដុល្លារ។

ការសាងសង់ស្ពានធ្វើឡើងដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលធ្វើដំណើរទៅលេងឆ្នេរប៉ាក់ខ្លង ខណៈស្ពានបេឡេដែលនៅស្របក្បែរជាមួយគ្នានោះ មានសភាពចាស់ទ្រុឌទ្រោម៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សំភី

អត្ថបទថ្មី