ខ្សែការពារ​របស់​ស្វីស​រួប​នេះ​ បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Newcastle រហូត​ដល់​ឆ្នាំ​២០២៥

  • 2024-01-08 13:15:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Fabian Schar បាន​បន្ត​កុងត្រា​ថ្មី​របស់​ក្លឹប​ Newcastle United រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Schar បាន​មក​លេង​ឲ្យ​ Newcastle តាំង​ពី​ឆ្នាំ​២០១៨មក​ ដោយ​ចូល​លេង​ប្រកួត​សរុប​បាន​ ១៦៨ប្រកួត​ និង​ស៊ុត​ចូល​ ១១គ្រាប់​។

កីឡាករ​របស់​ស្វីស​រូប​នេះ​ បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​យ៉ាង​ណា​ខ្លាំង​ ក្រោយ​ទទួល​បាន​ការ​បន្ត​កុងត្រា​ថ្មី​ ដោយ​គេ​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​ក្នុង​ការ​លេង​ឲ្យ​ Newcastle នេះ​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី