ម៉ាស៊ីនត្រជាក់ស៊េរីថ្មី Samsung WindFree™ បានដាក់សម្ពោធជាផ្លូវការក្នុងកម្មវិធីជួបជុំអាជីវករទូទាំងប្រទេស

  • 2024-01-20 03:25:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏ មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។

ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ, ការលេងហ្គេមកម្សាន្តផ្សេងៗដើម្បីទទួលបានរង្វាន់ជាច្រើនពីសាមសុង និងការ ផ្ដិតយករូបភាពភ្លាមៗ ជាមួយសម្លៀកបំពាក់បែបប្រពៃណីកូរ៉េដ៏ស្រស់ស្អាត។

ស្របពេលនៃកម្មវិធីជួបជុំដ៏សប្បាយរីករាយនេះ ក៏មានការដាក់សម្ពោធនូវផលិតផលថ្មី របស់ សាមសុង គឺ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីម៉ូដែល WindFree™ ដែលជាជម្រើសម៉ាស៊ីន ត្រជាក់ដ៏វៃឆ្លាតបំផុត។ ក្នុងនោះក៏មានការបង្ហាញនូវ ម៉ូនីទ័រ ស៊េរីចុងក្រោយបង្អស់ Samsung Odyssey OLED ផងដែរ។

សម្រាប់ម៉ាស៊ីនត្រជាក់ Samsung WindFree™ បានបំពាក់នូវបច្ចេកវិទ្យាដ៏ទំនើប និងថ្មី បំផុត ដែលមានតែមួយគត់ក្នុងការផ្ដល់នូវខ្យល់ត្រជាក់ស្រទន់មិនធ្វើឱ្យរងា។ ហើយទាំង នេះ គឺជាមុខងារដ៏ពិសេសរបស់ម៉ាស៊ីនត្រជាក់ Samsung WindFree™ ដែលផ្ដល់ឱ្យអ្នក ប្រើប្រាស់នូវភាពងាយស្រួល ចំណេញពេលវេលា និងចំណេញថវិកា។

  • Samsung WindFree™
  1. WindFree Cooling

-ផ្ដល់ខ្យល់ត្រជាក់បែបធម្មជាតិ មានផាសុកភាព គ្មានអារម្មណ៍រងា មិនប៉ះពាល់ដល់ស្បែក

-បញ្ចេញចំហាយខ្យល់ស្រទន់តាមរន្ធតូចៗ 23,000 រន្ធ

-ប្រើប្រាស់ថាមពលតិច និងជួយសន្សំសំចៃភ្លើងរហូតដល់ 77% បើធៀបជាមួយនឹងមុខងារ Fast Cooling

-សំឡេងស្ងាត់ល្អ

  1. SmartThings

-គ្រប់គ្រងដោយ AI និងបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយតាមទូរស័ព្ទដៃ

-កំណត់សីតុណ្ហភាព និងគ្រប់គ្រងការប្រើប្រាស់ម៉ាស៊ីនត្រជាក់បានគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយកម្មវិធី SmartThings ព្រមជាមួយ AI Energy Saving Mode ជួយសន្សំសំចៃបានបន្ថែម 20%

  1. 4-in-1 Filter

-តម្រងចាប់ធូលីដែលជួយកម្ចាត់ មេរោគ បាក់តេរី អាលែកហ្សី និងលម្អងធូលី PM2.5 រហូតដល់ 99% ដោយត្រូវបានធ្វើតេស្ត និងអង្កេតដោយស្ថាប័ន Intertek។

-ជួយឱ្យម៉ាស៊ីនត្រជាក់របស់អ្នកដំណើរការបានស្រួលផ្ដល់នូវខ្យល់បរិសុទ្ធ

ជាពិសេស ម៉ាស៊ីនត្រជាក់ Samsung WindFree™ ក៏មានភាពធន់រឹងមាំដោយកន្ទុយ ម៉ាស៊ីនត្រជាក់បំពាក់នូវបច្ចេកវិទ្យា DuraFin ដែលការពារភាពច្រែះ ប្រើប្រាស់បានយូរធន់ នឹងអាកាសធាតុគ្រប់កាលៈទេសៈ ទោះនៅតំបន់សមុទ្រក៏ដោយ ហើយបានឆ្លងកាត់ការធ្វើ តេសសាកល្បងជាមួយនឹងទឹកអាស៊ីតលើសពី 100 ថ្ងៃ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ក្រុមហ៊ុន សាមសុង ក៏សូមថ្លែងអំណរគុណដល់គ្រប់ អាជីវករ លក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេសកម្ពុជា ដែល តែងតែបន្តគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលរបស់សាមសុង។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំង អស់នឹងនៅតែជឿជាក់ គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត ដើម្បីភាពរីកចម្រើន និងភាពសុខដុមរមនាទាំងអស់គ្នាជានិរន្តរ៍។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!