Salah អាចវិលត្រឡប់ទៅជួយជម្រើសជាតិ អេហ្ស៊ីប វិញ ប្រសិនបើរឿងមួយនេះកើតឡើងទាន់ពេល

  • 2024-01-22 07:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah នឹងត្រលប់ទៅ Liverpool ដើម្បីព្យាបាលរបួសជើងដែលរូបគេបានរងរបួសនៅ Africa Cup of Nations ប៉ុន្តែអេហ្ស៊ីបសង្ឃឹមថា កីឡាករឆ្នើមរបស់ខ្លួន អាចត្រលប់មកទីលានវិញសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

Salah បានរងរបួសក្នុងការប្រកួតស្មើ ២ ទល់ ២ របស់អេហ្ស៊ីបជាមួយហ្គាណា ក្នុងពូល B ។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយ មុនពេលអេហ្ស៊ីបបញ្ជាក់ពីការត្រលប់មកវិញរបស់ខ្សែប្រយុទ្ធរូបនេះថា “ Salah កំពុងធ្វើការព្យាបាលរបួស ដើម្បីឱ្យជាសះស្បើយឡើងវិញជាមួយយើង" ។

សមាគមបាល់ទាត់អេហ្ស៊ីបបាននិយាយ ថាខ្សែប្រយុទ្ធ Liverpool Salah នឹងមានវត្តមាននៅក្នុងការប្រកួតម្តងទៀតប្រសិនបើអេហ្ស៊ីប អាចឈានទៅវគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រនៅថ្ងៃទី ២ ឬ ៣ ខែកុម្ភៈ។

នៅពេលសួរថាតើកីឡាករវ័យ ៣១ឆ្នាំនឹងត្រលប់ទៅចូលរួមលេងពាន ទ្វីបអាហ្វ្រិកវិញប្រសិនបើប្រទេសរបស់រូបគេ អាចឡើងទៅកាន់វគ្គបន្ត លោក Klopp បានបន្ថែមថា "ខ្ញុំនឹងនិយាយថាប្រសិនបើអេហ្ស៊ីបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់វគ្គផ្តាច់ព្រ័ត្រ ហើយប្រសិនបើ Salah អាចជាសះស្បើយមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ នោះប្រហែលជាអាចទៅរួច" ។

លោក Klopp បញ្ជាក់ថា បញ្ហាសរសៃពួររបស់ Salah ទំនងជាធ្ងន់ធ្ងរ ដោយសារតែខ្សែប្រយុទ្ធរូបនេះបានខកខានការប្រកួតលីកចំនួន ១០ប្រកួត សម្រាប់ក្រុមហង្សក្រហមក្នុងរយៈពេលជាង ៦រដូវកាល។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា លោកមានការតក់ស្លុត ចំពោះរបូសរបស់កីឡាករ Salah៕

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី