អាជ្ញាធរ​គ្រោង​អភិរក្សនិងអភិវឌ្ឍ​ក្នុងរមណីយដ្ឋាន​ប្រាសាទកោះកេរ ក្រោយចុះ​ក្នុង​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

  • 2024-01-22 09:32:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៅប្រចាំការក្នុងរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ តាមដាន និងពិភាក្សាគម្រោងការងារក្នុងផែនការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ មានដូចខាងក្រោម៖

  • ផែនការអភិរក្សប្រាសាទបាក់

  • ផែនការរៀបចំផ្លូវវង់ទស្សនានៅត្រពាំងអង្គខ្នារ

  • ការងារអភិរក្សនៅប្រាសាទបន្ទាយពីរជាន់

  • ផែនការអភិរក្សនៅប្រាសាទក្រចាប់

  • ពិនិត្យការដ្ឋានធ្វើជណ្តើរឡើងប្រាសាទប្រាង្គ

  • ពិនិត្យមើលទីតាំងសមរម្យដែលអាចធ្វើសមាធិនិងយូហ្គាសម្រាប់ភ្ញៀវទេសចរណ៍

  • ពិនិត្យមើលការងាររៀបចំសាងសង់ចំណតនៅជិតប្រាសាទធំ

  • ពិនិត្យមើលការងារសាងសង់ជណ្តើរឡើងប្រាសាទប្រាង្គ។

សូម​ជម្រាបថា រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ត្រូវបាន​ដាក់បញ្ចូល​ក្នុងបេតិកភណ្ឌវប្បធម៌​ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

យោងតាម​ស្ថិតិ​ភ្ញៀវទេសចរ​ចេញផ្សាយ​ដោយ​អាជ្ញាធរជាតិព្រះវិហារ ឱ្យដឹងថា ក្នុងឆ្នាំ២០២៣ រមណីយដ្ឋាន​ប្រាសាទកោះកេរ ទទួល​បានភ្ញៀវទេសចរសរុបចំនួន ជាង ១០ម៉ឺន ៥ពាន់នាក់ ក្នុងនោះភ្ញៀវជាតិមានជាង ៩ម៉ឺននាក់ និងភ្ញៀវបរទេសជាង ១ម៉ឺន ៤ពាន់នាក់៕

អត្ថបទ៖ សំភី

អត្ថបទថ្មី