ស្ថានការណ៍ទីផ្សារយ៉ាងណា បានជា Elon Musk ប្រើពាក្យថា ក្រុមហ៊ុន EV ចិន នឹងកម្ទេចក្រុមហ៊ុនរថយន្តទាំងអស់
- 2024-01-25 08:01:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានការណ៍ទីផ្សារយ៉ាងណា បានជា Elon Musk ប្រើពាក្យថា ក្រុមហ៊ុន EV ចិន នឹងកម្ទេចក្រុមហ៊ុនរថយន្តទាំងអស់
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញក្តីបារម្ភថា ក្រុមហ៊ុនរថយន្តចិន នឹងកម្ទេចគូប្រជែងសាកលទាំងអស់ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មទេនោះ ខណៈការលក់រថយន្តចិនដែលមានតម្លៃធូរថ្លៃ បាននឹងកំពុងក្តោបក្តាប់ទីផ្សារក្នុងដៃកាន់តែណែន។
លោកបានលើកឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ថា ក្រុមហ៊ុនរថយន្តចិន គឺមានឈានមុខគេបំផុតក្នុងការប្រកួតប្រជែង និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្រៅទឹកដីចិន នោះគឺដោយសារពឹងផ្អែកទៅលើប្រភពពន្ធ ឬរនាំងពាណិជ្ជកម្ម។ «ដូច្នេះ ប្រសិនបើគ្មានរនាំងពាណិជ្ជកម្មណាមួយត្រូវបង្កើតឡើងនោះទេ ពួកគេនឹងកម្ទេចក្រុមហ៊ុនរថយន្តពិភពលោកច្រើនបំផុត។ ពួកគេពិតជាល្អពេកហើយ។»
ការបារម្ភរបស់លោក Elon Musk ខាងលើនេះ បន្ទាប់ពីក្រុមហ៊ុនចិន BYD បានទម្លាក់តំណែងរបស់ក្រុមហ៊ុន Tesla ក្នុងនាមជាអ្នកលក់រថយន្តអគ្គិសនីដាច់ខ្លាំងជាងគេបង្អស់ នៅត្រីមាសចុងក្រោយ ឆ្នាំ២០២៣។ ក្នុងរយៈពេល ៣ខែចុងក្រោយ ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីបានចំនួន ៥២៦ ៤០៩គ្រឿង ច្រើនជាងក្រុមហ៊ុន Tesla ដែលលក់បានចំនួន ៤៨៤ ៥០៧គ្រឿង។ នេះជាលើកដំបូងហើយ ដែល Tesla ត្រូវគេផ្តួលបានលើការលក់រថយន្តអគ្គិសនីសុទ្ធ។
ក្នុងអំឡុងពេលទៅទស្សនកិច្ចរោងចក្រយក្សរបស់ក្រុមហ៊ុន Tesla នៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីខែវិច្ឆិកា លោក Elon Musk បានប្រកាសថា រថយន្តតម្លៃធូរថ្លៃត្រឹមតែ ២៥ ០០០អឺរ៉ូ ឬប្រហែលជិត ២៧ ០០០ដុល្លារ នឹងត្រូវផលិតក្នុងរោងចក្រមួយនេះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB