កីឡដ្ឋានដ៏ធំនេះ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup ២០២៦ វគ្គផ្តាច់ព្រ័ត្រ

  • 2024-02-05 06:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន MetLife Stadium ដែលមានមូលដ្ឋាននៅក្នុងទីក្រុង New Jersey សហរដ្ឋអាមេរិក នឹងត្រូវយកធ្វើជាកីឡដ្ឋានដើម្បីរៀបចំការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកពិភពលោក World Cup រៀបចំរៀងរាល់ ៤ឆ្នាំម្តង ហើយឆ្នាំ ២០២៦ មានប្រទេស ៣ ធ្វើជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ។ ក្នុងនោះមាន សហរដ្ឋអាមេរិក កាណាដា និង ម៊ិចស៊ិចកូ។ World Cup ឆ្នាំ ២០២៦ នឹងមានប្រទេសចំនួន ៤៨ មកពីជុំវិញពិភពលោកចូលរួមប្រកួត។ ដោយការប្រកួតបើកឆាក នឹងត្រូវធ្វើឡើងនៅ កីឡដ្ឋាន Azteca Stadium នៅក្នុងទីក្រុង Mexico City នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦។

សហម្ចាស់ផ្ទះ សហរដ្ឋអាមេរិក នឹងបើកការប្រកួតដំបូងរបស់ខ្លួន នៅក្នុងកីឡដ្ឋាន So-Fi Stadium នៅទីក្រុង Los Angeles នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ កីឡដ្ឋាន MetLife Stadium ដែលជាកីឡដ្ឋានរបស់ក្រុមបាល់ទាត់ New York Jets មានមូលដ្ឋាននៅក្នុងទីក្រុង New Jersey ដោយកីឡដ្ឋានដ៏ធំនេះ អាចផ្ទុកអ្នកទស្សនាបានចំនួន ៨២,៥០០នាក់ នឹងត្រូវប្រើប្រាស់សម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ World Cup ២០២៦។

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

អត្ថបទពេញនិយម