Salah ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​ជាង​១ខែ​

  • 2024-02-16 12:27:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែស្លាប​ Mohamed Salah ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ​ ក្រោយ​សម្រាក​ព្យាបាល​របួស​សរសៃ​ជើង​ជាង​មួយ​ខែ​កន្លង​មក​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ Jurgen Klopp អ្នកចាត់ការ​ Liverpool នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Klopp បាន​និយាយ​ថា​៖" Salah ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ​។ គេ​កំពុង​ត្រៀម​ចូល​ប្រកួត​ "។

កីឡាករ​នេះ​មាន​របួស​ខាង​លើ​នេះ​បន្ទាប់​ពី​ចូល​លេង​ប្រកួត​ឲ្យ​អេហ្ស៊ីប​ តទល់នឹង​ហ្គាណា​។

Salah ចាប់​ផ្ដើម​មាន​របួស​តាំង​ពី​ថ្ងៃ​ទី​១៩ ខែ​មក​ ដោយ​ទើប​ជា​សះស្បើយ​កាល​ពី​ពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី