កូរ៉េ និងថៃ បានត្រឹមដេក Sad ក្រោយខកខានមិនអាចនាំការប្រគំតន្ត្រីរបស់ Taylor Swift ចូលប្រទេសបាន

  • 2024-02-19 03:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រគំតន្ត្រី The Eras Tour របស់ Taylor Swift មិនត្រឹមតែជាការប្រគំតន្ត្រីទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់ដែលនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់ទីក្រុងដែលវាបានទៅដល់ ឬឆ្លងកាត់ផងដែរ។ នៅ​អាស៊ី មាន​ប្រទេស​តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​អញ្ជើញ Taylor Swift មក​សម្តែង​គឺប្រទេស ជប៉ុន និង​សិង្ហបុរី។

ក្រោយនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បង្ហាញការសោកស្ដាយដែលមិនអាចនាំ ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ Taylor Swift មកកាន់ប្រទេសថៃនោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានទម្លាយថា ប្រទេសនេះក៏បរាជ័យក្នុងការបញ្ចុះបញ្ចូល Taylor Swift ឱ្យមកសម្តែងដែរ។

នាយករដ្ឋមន្ត្រីថៃ Srettha Thavisin
លោក Chung Tae Young - នាយកប្រតិបត្តិ និងជាអនុប្រធានក្រុមហ៊ុន Hyundai Card

នៅលើគេហទំព័រផ្ទាល់ខ្លួន លោក Chung Tae Young ដែលគេស្គាល់ច្បាស់ថាជា នាយកប្រតិបត្តិ និងជាអនុប្រធានក្រុមហ៊ុន Hyundai Card បានសម្តែងការខកចិត្ត ដែលបានបាត់បង់ឱកាសក្នុងការអញ្ជើញតារាលំដាប់ពិភពលោកទៅកាន់ប្រទេសកូរ៉េដើម្បីសម្តែង។ លោក Chung Tae Young គឺជាឥស្សរជនដ៏ល្បីមួយរូបនៅក្នុងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសកូរ៉េ ដោយបានអញ្ជើញសិល្បករអន្តរជាតិជាច្រើនមកសម្តែងនៅទឹកដីនៃគីមឈី ថ្មីៗនេះដូច Bruno Mars ជាដើម។

បុរសខ្លាំងម្នាក់នេះបានលើកឡើងថា៖ «យើងគួរតែឮពាក្យ 'Hello Seoul' ក្រោយការចរចាជោគជ័យ ប៉ុន្តែផ្ទុយទៅវិញ យើងត្រូវឮពាក្យថា 'Hello Tokyo' ជំនួសវិញ។ រដ្ឋាភិបាលនៃប្រទេសផ្សេងៗបានគាំទ្រការជួយក្នុងការចរចាជាមួយ Taylor Swift ហើយយើងមិនអាច សូម្បី​តែ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ចរចា​ ដោយ​សារ​តែ​កូរ៉េ​ខាង​ត្បូងអត់មាន​ទីតាំងធំ»

ប្រទេស​ជប៉ុន និង​សិង្ហ​បុរី គឺជា​ប្រទេស​អាស៊ី​តែ​ពីរ​ប៉ុណ្ណោះ​ដែល​បាន​អញ្ជើញ Taylor Swift ឱ្យ​សម្តែង​សម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រី The Eras Tour

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop   អត្ថបទ៖ ធារី

អត្ថបទពេញនិយម