ចចាមអារ៉ាម​ថា​ Mbappe ​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Real ​ទោះ​​ត្រូវ​កាត់​ថ្លៃពលកម្ម​​

  • 2024-02-19 11:54:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Kylian Mbappe ខ្សែប្រយុទ្ធ​ក្លឹប​ Paris Saint Germain ត្រូវ​ការ​សារព័ត៌មាន​ Marca ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​នេះ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ក្លឹប​ Real Madrid រួច​រាល់​ហើយ​។

បើ​តាម​ប្រភព​ខាង​លើ​ Mbappe បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Real Madrid តាំង​ពី​២សប្ដាហ៍​មុន​មក​ម្ល៉េះ​ ដោយ​ព្រមព្រៀង​ទៅ​លេង​ឲ្យ​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ​២០២៩ ជា​មួយ​នឹង​ប្រាក់​ពលកម្ម​តិច​ជាង​កាល​នៅ​ PSG។

ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​ Jude Bellingham និង​ Vinicius Jr ខ្សែប្រយុទ្ធ​ Mbappe នៅ​តែ​ទទួល​បាន​ប្រាក់​ពលកម្ម​ច្រើន​ជាង​កីឡាករ​នេះ​ទាំង​ពីរ​នេះ​។

ក្នុង​កំឡុង​ពេល​ទៅ​លេង​ Real គេ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ​ ១៧លាន​ផោន​ក្នុង​មួយ​ឆ្នាំ​រាប់​បញ្ចូល​ទាំង​ប្រាក់​ឧបត្ថម្ភ​ ខណៈ​កំពុង​លេង​នៅ​ PSG នេះ​គេ​ទទួល​បាន​ ២២លាន​ផោន​ក្នុង​មួយ​ឆ្នាំ​៕

ប្រភព៖ Dailymail   អត្ថបទ៖ សេរី មង្គល