Suarezថា​ Inter Miami ជា​ក្លឹប​ចុង​ក្រោយ​របស់​គេ​

  • 2024-02-20 11:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Luis Suarez បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ La Mesa កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ក្លឹប​ Inter Miami ជា​ក្លឹប​ចុង​ក្រោយ​ក្នុង​អាជីព​បាល់ទាត់​របស់​គេ​ហើយ​។

Suarez បាន​និយាយ​ថា​៖" Inter Miami ជា​ក្លឹប​ចុង​ក្រោយ​របស់​ខ្ញុំ​ គ្រួសារ​របស់​ខ្ញុំ​សុទ្ធ​តែ​ដឹង​រឿង​ហ្នឹង​ទាំង​អស់​។ ខ្ញុំ​មិន​ទាន់​បាន​ដាក់​ថ្ងៃ​ណា​ឲ្យ​ច្បាស់​នោះ​ទេ​ គ្រាន់​តែ​ថា​នេះ​ជា​ជំហាន​ចុងក្រោយ​របស់​ខ្ញុំ​ហើយ​ក្នុង​អាជីព​បាល់ទាត់​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់​នូវ​ឧបសគ្គ​ចុងក្រោយ​នេះ​ តែ​ជៀស​មិន​ផុត​ទេ​ពេល​វេលា​ចុងក្រោយ​អញ្ចឹង​ គ្រាន់​តែ​ថា​ចុងក្រោយ​ខ្ញុំ​ចង់​បាន​គុណភាព​ជីវិត​មួយ​សម្រាប់​ខ្លួន​ឯង​ "។

Suarez បាន​ផ្លាស់​ទៅ​ Inter Miami នៅ​ថ្ងៃ​ទី​០១ ខែ​មករា​ ឆ្នាំ​២០២៤​នេះ​ ដោយ​នឹង​បញ្ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣១ ខែ​មិថុនា​ ឆ្នាំ​២០២៤៕

ប្រភព៖ Marca   អត្ថបទ៖ សេរី មង្គល