តារាចម្រៀង ព្រាប សុវត្ថិ បង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

  • 2024-02-23 07:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង ព្រាប សុវត្ថិ កាលពីពេលថ្មីៗនេះ បានចេញវីដេអូឃ្លីបមួយ បង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។

តារាចម្រៀង ប្រចាំផលិតកម្មកាឡាក់ស៊ី ណាវ៉ាត្រា រូបនេះ បាននិយាយថា “ខ្ញុំបាទ​សូមសម្ដែង​នូវការគេារពយ៉ាងមុតមាំ​ចំពោះ​វិធានការដ៏ម៉ឹងម៉ាត់របស់​សម្ដេច​មហាបវរ​ធិបតី ហ៊ុន​ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ ! “។

តារាចម្រៀង ព្រាប សុវត្ថិ បានថ្លែងបញ្ជាក់នៅក្នុងឃ្លីបវីដេអូ ថា គ្រឿងញៀន បំផ្លាញសេចក្តីសុខនៅក្នុងសង្គមគ្រួសារ និង នៅក្នុងសង្គមជាតិទាំងមូល ។ គ្រឿងញៀន អាចបំផ្លាញអនាគត និងប៉ះពាល់ដល់ប្រទេសជាតិ ដូច្នេះ សូមបងប្អូនចៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវនិយាយថា ទេ ចំពោះគ្រឿងញៀន!

សង្ហា

អត្ថបទពេញនិយម