Thiago Silva នឹង​ចាកចេញ​ពី​ Chelsea ក្រោយ​ចប់​រដូវកាល​នេះ​

  • 2024-04-30 11:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Thiago Silva នឹង​ចាកចេញ​ពី​ក្លឹប​ Chelsea ក្រោយ​ចប់​រដូវកាល​ឆ្នាំ​២០២៣/២៤។ នេះ​បើ​តាម​ការ​លើក​ឡើង​ផ្ទាល់​របស់​កីឡាករ​នេះ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ម្សិលមិញ​។

កីឡាករ​រូប​នេះ​បាន​ផ្លាស់​មក​កាន់​ Chelsea នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២០/២១មក​ដោយ​ចូល​លេង​បាន​ ១៥១ប្រកួត​ និង​ស៊ុត​ចូល​ ៩គ្រាប់​។

នៅ​ក្នុង​ពេល​ប្រកាស​ចាកចេញ​នេះ​ Silva ក៏​បាន​និយាយ​ផង​ដែរ​ថា​៖" វា​ពិត​ជា​ពិបាក​នឹង​និយាយ​ថា​លា​គ្នា​ណាស់​នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចាកចេញ​តែ​ឯង​ តែ​នេះ​ភាគី​ទាំង​សង​លា​សម្រេច​លា​គ្នា​ទាំង​ពេញ​ចិត្ត​គ្នា​បែប​នេះ​គឺ​ពិបាក​ខ្លាំង​ណាស់​។ ខ្ញុំ​ធ្លាប់​លេង​ឲ្យ​ក្លឹប​នេះ​ ខ្ញុំ​នៅ​តែ​ជា​មនុស្ស​ក្លឹប​នេះ​ ខ្ញុំ​ស្រលាញ់​នៅ​ទី​នេះ​ណាស់​ "។

កីឡាករ​រូប​នេះ​បាន​ក៏​បាន​លើក​ឡើង​ក្នុង​ពេល​សម្រេច​ចិត្ត​ថា​នឹង​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្លឹប​នេះ​ដោយ​ថា​ គេ​មាន​បំណង​មក​កាន់​ក្លឹប​នេះ​វិញ​នៅ​ថ្ងៃ​ណា​មួយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Chelsea ធ្លាប់​ជា​ក្លឹប​ឈាន​មុខ​នៅ​ Premier League ប៉ុន្តែ​ក្រោយ​មាន​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​ក្លឹប​កាល​ពី​ឆ្នាំ​២០២២​ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​បាន​ធ្វើ​ឲ្យ​ការ​ដឹកនាំ​មាន​ការ​ផ្លាស់​ប្ដូរ​ចក្ខុវិស័យ​ និង​បាក់​ស្មារតី​ក្នុង​ក្លឹប​ធ្វើ​ឲ្យ​ក្លឹប​នេះ​ចាប់​ផ្ដើម​ខ្សោយ​ពី​ពេល​នោះ​មក​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម