ឃុន ម៉ាណត់ យកកីឡាករបាល់ទះល្បី២រូបនេះជានិមិត្តរូប

  • 2024-02-29 06:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករកំពុងឡើងកូដ ឃុន ម៉ាណត់ ហៅប៊ូខាវបានជ្រើសរើសយកកីឡាករ គួន ម៉ុម និង វឿន វាសនា ជានិមិត្តរូប (idol) ហើយគេតែងហ្វឹកហាត់ពង្រឹងសមត្ថភាពនិងជំនាញបាល់ទះតាមកីឡាករទាំងពីរនេះ។

បើតាមការឱ្យដឹងពីប៊ួខាវ គេជ្រើសយកកីឡាករសមាគមបាល់ទះវិសាខា គួន ម៉ុម ព្រោះកីឡាកររូបនេះឆ្លាត មានរាងកាយរឹងមាំល្អ លោតខ្ពស់ ផ្ដាច់ល្អ និងមានសីលធម៌ល្អ។

កីឡាករកម្ពស់១,៨០ម៉ែត្រវ័យ២៤ឆ្នាំបានបញ្ជាក់ថា ៖«ខ្ញុំចាត់ទុកកីឡាករខ្មែរយើងនៅក្លឹបវិសាខាចំនួនពីររូប ខ្ញុំមើលគំរូហ្វឹកហាត់តាមគាត់ ទីមួយគឺគួនម៉ុម ខ្ញុំមើលគាត់តាំងពីការហ្វឹកហាត់ របៀបហ្វឹកហាត់ របៀបយកកម្លាំង របៀបលោត របៀបវ៉ៃគឺខ្ញុំមើលតាមម៉ុម»។

ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ប៊ួខាវក៏បានយកគំរូល្អៗតាមកីឡាករជម្រើសជាតិ​កម្ពុជា​ដែល​កំពុងប្រកបអាជីពនៅ​ក្លឹប Winstreak នៃលីគកំពូលតៃវ៉ា​ន់ វឿន វាសនា។

ឃុន ម៉ាណត់ បានពន្យល់ប្រាប់ Sabay ថា៖«កីឡាករ វឿនវាសនា ទម្រង់គាត់លេងល្អ អ៊ីចឹងខ្ញុំមើលតាម សូម្បីតែការហ្វឹកហាត់ក៏ខ្ញុំអាចយកតាមគាត់ ថ្វីត្បិតខ្ញុំទាបជាងគាត់មែន ប៉ុន្តែខ្ញុំមើលគំរូគាត់ ហេតុអីគាត់ហាត់បាល់ឡើងគាត់វ៉ៃល្អ គាត់វ៉ៃពីលើគាត់ឈាងម៉េចអីម៉េចវ៉ៃម៉េច អាហ្នឹងខ្ញុំមើលតាមគាត់»៕

អត្ថបទ៖ Um Sopheak

អត្ថបទថ្មី