ខ្លួនក្មេងតែចិត្តធំ! ហុងហ្វូ បញ្ចេញសមត្ថភាពរ៉េបលើកតម្កើនវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ

  • 2024-03-01 02:55:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពក្មេងម្នាក់ដែលកំពុងល្បីនៅលើបណ្ដាញសង្គម តាមរយៈចម្រៀងរ៉េបដែលរៀបរាប់សរសើរ និងលើកតម្កើនវប្បធម៌ខ្មែរយ៉ាងអស្ចារ្យ។

នៅប៉ុន្មានម៉ោងមុននេះ Channel Youtube Kosal HongFu ទើបតែបញ្ចេញចម្រៀងរ៉េបមួយបទមានចំណងជើងថា អ្នកជំនាន់ក្រោយ ដោយរ៉េបដោយក្មេងប្រុសមុខមាត់គួរឱ្យស្រឡាញ់ រាងសង្ហារ ហុងហ្វូ

ចម្រៀងមួយបទនេះកំពុងតែអង្រួនចិត្តមហាជនជាខ្លាំង នេះក៏ដោយសារតែ ហុងហ្វូ មានវ័យក្មេងក៏ដោយ តែការបង្ហើរសំនៀងរបស់ ហុងហ្វូ មិនចាញ់មនុស្សធំប៉ុន្មានទេ។ អ្វីដែលកាន់តែធ្វើឱ្យគ្រប់គ្នាអត់សរសើរមិនបាននោះដោយ ហុងហ្វូ ចេញមករ៉េបលើកនេះ គឺមកលើកតម្កើនសម្បត្តិ វប្បធម៌ អរិយធម៌ខ្មែរដ៏អស្ចារ្យ តាមរយៈប៉ារ៉ូល ពាក្យចុង ចួន រណ្ដំ គ្រប់ម៉ាត់គឺធ្ងន់តែម្ដង។

យ៉ាងណាមិញនៅពីក្រោយបទ អ្នកជំនាន់ក្រោយ រ៉េបដោយ ហុងហ្វូ គឺមានការតាក់តែងទំនុកចម្រៀង ដោយ តារាចម្រៀងរ៉េប Zento ហើយការច្រៀងរ៉េបរបស់ ហុងហ្វូ លើកនេះ មិនមែនជាលើកទី១នោះទេ ដោយកន្លងមក ហុងហ្វូ ក៏ធ្លាប់បានបញ្ចេញបទចម្រៀងរបស់ខ្លួនជាច្រើនផងដែរ៕ ទស្សនាចម្រៀងខាងក្រោម៖

អត្ថបទ៖ កេរស

អត្ថបទពេញនិយម