Lewandowski មាន​សមត្ថភាព​មិន​ធម្មតា​ ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ១០ឆ្នាំ​ចុង​ក្រោយ​នេះ​

  • 2024-03-01 12:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Robert Lewandowski បាន​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ ដោយ​គេ​ជា​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​ ក្នុង​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ បន្ថែម​នឹង​​ប្រកួត​ក្របខ័ណ្ឌ​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​។ នេះ​បើ​យោង​តាម​ស្ថិតិ​របស់​ Transfermarkt ក្នុង​ថ្ងៃ​នេះ​។

Lewandowski បាន​ចូល​លេង​ក្នុង​ប្រកួត​សរុប​ ៤៧៨ប្រកួត​ និង​ស៊ុត​ចូល​ ៤០៧គ្រាប់​ ដែល​ជា​កំណត់​មួយ​ខ្ពស់​បំផុត​ ខ្សែប្រយុទ្ធ​ Lionel Messi ជា​អ្នក​មាន​កំណត់​ត្រា​បន្ទាប់​ ស៊ុត​ចូល​ ៣៧៧គ្រាប់​ ក្នុង​៤៥៨ប្រកួត​ បន្ត​ដោយ​ Cristiano Ronaldo ស៊ុត​ចូល​ ៣៥០គ្រាប់​ ក្នុង​ ៤០៦ប្រកួត​។

ក្នុង​រយៈពេល​១០ឆ្នាំ​ចុង​ក្រោយ​នេះ​ Lewandowski ក៏​បាន​ចូល​លេង​ឲ្យ​ក្លឹប​ Bayern Munich និង​ក្លឹប​ Barcelona ដោយ​រក​ពាន​តូច​ធំ​ដោយ​ដូច​ជា​ពាន​ Bundesliga និង​ UEFA Champions League ឲ្យ​ Bayern Munich និង​ពាន​ Spanish Cup និង​ពាន​ Spanish Super Cup ឲ្យ​ Barcelona ផង​ដេរ​៕

ប្រភព៖ transfermarkt   អត្ថបទ៖ សេរី មង្គល