សម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២៤

  • 2024-03-06 04:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២៤»។ កម្មវិធីនេះ​នឹង​ប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

«ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» សម្រាប់ឆ្នាំ ២០២៤ នឹងប្រារព្ធឡើងក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលដៅបំផុសចលនាឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា ចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបង្កើនផលិតកម្ម និងផលិតភាពរបសខ្លួន និងពន្លឿន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី

ជាក់ស្ដែង​ចំពោះកម្មវិធីសំខាន់ៗសម្រាប់ ទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅឆ្នាំនេះរួមមាន៖

១. ពិព័រណ៌បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល

២. ពិព័រណ៍វិទ្យាសាស្ត្រ

៣. វេទិកាពិភាក្សាស្ដីពីបច្ចេកវិទ្យា

៤. ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម

៥. កម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ

កុំភ្លេចចូលរួម​ទស្សនាឲ្យបាន​ច្រើន ដើម្បីស្វែងយល់ពីសក្ដានុពល និងឱកាសផ្សេងៗសម្រាប់ការអភិវឌ្ឍធុរកិច្ចរបស់ខ្លួន តាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕