PSG ដឹង​ឮ​ច្បាស់​ណាស់​ថា​ Mbappe នឹង​ចាកចេញ​នៅ​រដូវកាល​ខាង​មុខ​

  • 2024-03-06 12:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Gemain បាន​ដឹង​ឮ​ច្បាស់​លាស់​អស់​ហើយ​ថា​ ខ្សែប្រយុទ្ធ​ Kylian Mbappe នឹង​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ខាង​មុខ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ទោះ​ជា​ក្នុង​ការ​ប្រកួត​ UEFA Champions League យប់​មិញ​នេះ​ Mbappe បាន​ជួយ​ឲ្យ​ឈ្នះ​ Real Sociedad ២-១ ក្ដី​ប៉ុន្តែ​ក្លឹប​បារាំង​នេះ​យល់​ច្បាស់​ការ​សម្រេច​ចិត្ត​របស់​កីឡាករ​នេះ​។

ការ​ផ្ដល់​ព័ត៌មាន​ទៅ​កាន់​ក្លឹប​ PSG ថា​នឹង​គេ​នឹង​ចាកចេញ​នឹង​កើត​នៅ​ពេល​ដែល​ Mbappe ព្រមព្រៀង​រួចរាល់​នូវ​កុងត្រា​ជា​មួយ​ Real Madrid។

Mbappe បាន​ចូល​រួម​ជាមួយ PSG តាំង​ពី​ឆ្នាំ ២០១៧ មក។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​សរុប ២៩៤ ប្រកួត និង​ស៊ុត​ចូល ២៤៦ គ្រាប់៕

អត្ថបទ៖ សេរី មង្គល