រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

  • 2024-03-19 02:57:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី 15 ខែមីនា ឆ្នាំ 2024 ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) - RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ - The Premier Center Sen Sok ។

នៅវេលាម៉ោង 9ព្រឹក ដល់ 4ល្ងាច គឺមានការបើកបរសាកល្បងសម្រាប់រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ដែលមានការបង្ហាញអំពីបច្ចេកវិទ្យាទំនើបៗដែលមានបំពាក់ក្នុងរថយន្ត រួមទាំងធ្វើការបង្ហាញនូវសមត្ថភាពជើងក្រោម និង កម្លាំងនៃម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo ដែលផ្តល់នូវផាសុកភាព​ក្នុងការបើកបរ និងបច្ចេកវិទ្យាទំនើបផ្សេងៗទៀតរបស់រថយន្ត Ford Ranger ស៊េរីឆ្នាំ2024។ ជាពិសេស អតិថិជនដែលបានចូលរួមក៏មានការលេងល្បែងកម្សាន្ត និងទទួលបានកាដូវត្ថុអនុសាវរីន៏ជាច្រើនទៀតពីក្រុមហ៊ុន ហ្វដ។ មិនតែប៉ុណ្ណោះ រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ2024 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 ក៏មានបំពាក់នូវឈ្នាន់ជាន់ជើងផ្នែកចំហៀង​ខាងក្រោយ ដែល​បង្កភាព​ងាយស្រួលក្នុងការឡើងចុះរថយន្ត ដោយពុំចាំបាច់ឡើងតាមកង់រថយន្ត​នោះ​ទេ។​

ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនមួយ​ដែលឈានមុខគេក្នុង​ទីផ្សារ​រថយន្ត​ថ្មី ហើយភាពពេញនិយម និងភាពល្បីល្បាញនេះ ដោយសារតែទទួលបានការគាំទ្រ ពី​សំណាក់​​បងប្អូនប្រជាពលរដ្ឋកម្ពុជាមកលើរថយន្ត Ford Ranger និងភាពជឿជាក់ទៅលើគុណភាព និង​សេវាកម្ម​ផ្តល់ជូនអតិថិជន។”

លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “រថយន្ត Ford Ranger គឺជាដៃគូដ៏មានទំនុក ចិត្តសម្រាប់អតិថិជនដែលប្រើប្រាស់ជាលក្ខណៈគ្រួសារ ការងារ ប្រកបអាជីវកម្ម​ និងជាពិសេស សម្រាប់​អ្នកចូលចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងជាដើម។ ការលក់របស់​រថយន្ត​ Ford Ranger ត្រូវ​​​​​បានគ្របដណ្តប់លើទីផ្សារជាង ១៨០ប្រទេសជុំវិញពិភពលោក ហើយសម្រាប់​រថយន្ត Ford Ranger ស៊េរីថ្មី​នេះ គឺនៅតែបន្តផ្តល់នូវភាពរឹងមាំ បច្ចេកវិទ្យាទំនើប និងប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់លើស​គេ ដែល​បង្កភាព​ងាយ​ស្រួល​ដល់អតិថិជនទាំងអស់ ក្នុងការបំពេញកិច្ចការងារផ្សេងៗ​របស់​ខ្លួន​។ ខ្ញុំសូមថ្លែង​អំណរគុណ​ចំពោះអតិថិជន ហ្វដ ទាំង​អស់​ដែលបន្តគាំទ្រ និងជឿជាក់ទៅលើគុណភាព ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារបស់រថយន្ត ហ្វដ។”

Ford Ranger ស៊េរីឆ្នាំ 2024 ត្រូវបានរចនាឡើងដោយកំណត់យកបទដ្ឋាន «Built Ford Tough» ដែលផ្តោតសំខាន់លើ ភាពធន់ រឹងមាំ ហាប់ណែន ទំនើបទាន់សម័យ និងប្រកបដោយផាសុកភាព ដែលជាគំនិតមួយដែលទទួលបានការគាំទ្រយ៉ាងច្រើន​ពីសំណាក់អតិថិជន។ លើសពីនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែបន្តបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃជាច្រើន ដើម្បីបង្កនូវភាពងាយស្រួលដល់អតិថិជនដូចជា កុងទ័រឌីជីថល 8អ៊ីញដែលផ្តល់ទិន្នន័យផ្សេងៗ រួមទាំងជម្រើស Mode ទៅតាមស្ថានភាពផ្លូវចំនួន 6 រួមមាន Normal, Eco, Tow/Hual, Slippery, Mud/Ruts, និង Sand, អេក្រង់ Multi-Touchscreen 12អ៊ីញ ដែលភ្ជាប់ជាមួយបច្ចេកវិទ្យា SYNC4A ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay និង Android Auto តាមរយៈ Wireless និងកាមេរ៉ា 360o​ រួមជាមួយប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលឈប់ស្តុប **(Auto Hold)។ល។

ពិសេសជាងនេះទៅទៀត រថយន្ត Ford Ranger ស៊េរីឆ្នាំ 2024 ក៏នៅតែផ្តល់នូវប្រព័ន្ធសុវត្ថិភាពទំនើបៗចុងក្រោយ ដើម្បីសម្រួលដល់ការបើកបររបស់អតិថិជន ដូចជាប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូត និងបែងចែកពន្លឺដោយស្វ័យប្រវត្ត ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត ប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថា្នក់ ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ក្រោយពេលមានការប៉ះទង្គិច ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងប្រព័ន្ធចាប់ហ្រ្វាំងជាបន្ទាន់ដោយស្វ័យប្រវត្ត នៅពេលថយក្រោយ និងប្រព័ន្ធឆ្លាតវៃជាច្រើនទៀត ដើម្បីផ្តល់នូវទំនុកចិត្តដល់អតិថិជន។

រថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 មានជម្រើសពណ៌ចំនួន ៦ពណ៌ ដើម្បីជាជម្រើសដល់អតិថិជន រួមមានពណ៌លឿងទុំ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ2024 មានជម្រើសពណ៌ចំនួន 6 ពណ៌ ដូចគ្នា សម្រាប់ជាជម្រើសដល់អតិថិជន រួមមានពណ៌ខៀវ ពណ៌ទឹកក្រូច ពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ និងពណ៌ស។

សម្រាប់តម្លៃនៃរថយន្ត Ford Ranger Wildtrak ស៊េរីឆ្នាំ 2024 គឺ $55,900 និងរថយន្ត Ford Ranger XLT ស៊េរីឆ្នាំ 2024 គឺ $46,900។ សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ:

-សាខាព្រះមុនីវង្ស 078 999 773

-សាខាទឹកថ្លា 095 939 939

-សាខាទូលសង្កែ 078 935 935

-សាខាជ្រោយចង្វារ 017 999 027

-សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357

-សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

-សាខាភ្នំពេញថ្មី 011 255 229 / 077 722 999

-សាខាបឹងបៃតង 099 999 747