តារាល្បីប្រចាំប្រទេសកម្ពុជា ៣ រូបនឹងមានវត្តមានជាពិសេសលើឆាកប្រគំតន្រី្តទិវាមួយម៉ោងសម្រាប់ភពផែនដី

  • 2024-03-22 07:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាប្រគំតន្រី្តទិវាមួយម៉ោងសម្រាប់ភពផែនដីនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយមានការបង្ហាញនូវទស្សនីយភាពចម្រុះបង្កើតឡើងនូវក្នុងការផ្សព្វផ្សាយនិងលើកទឹកចិត្តឱ្យមនុស្សគ្រប់រូបរួបរួមគ្នា ក្នុងការបង្កើននូវភាពសុខដុមរមនាសម្រាប់ភពផែនដីយើងទាំងអស់គ្នា។

កម្មវិធីនឹងរៀបចំឡើងក្នុងសាលនៃផ្សារទំនើបអុីអនភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ ដល់ម៉ោង ៩យប់ ដោយមានការបង្ហាញវត្តមានជាពិសេស​របស់កំពូលតារាចម្រៀងដ៏ល្បី មាស សុខសោភា លោក សុគន្ធ ថេរ៉ាយុ និងពិធីការិនីពោរពេញទៅដោយវោហាស័ព្ទ ខៀវ សានសាណា

ចូលរួមជាមួយនឹងប្រជាជនកម្ពុជា និងមនុស្សរាប់លាននាក់ទៀតនៅទូទាំងពិភពលោក​ ដោយបិទភ្លើងរយៈពេលមួយម៉ោងនៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃសៅរ៍ ទី២៣ ខែមីនាខាងមុខនេះ ដើម្បីបង្ហាញឆន្ទៈក្នុងការការពារបរិស្ថាន និងពិភពលោករបស់យើង។

ទាំងអស់គ្នាដើម្បីភាពសុខដុមរមនារវាងមនុស្ស អាហារ និរន្តរភាព និងធម្មជាតិ សម្រាប់ភពផែនដីយើង។ មួយឆ្នាំមានម្ដង កុំរំលងពេលវេលាពិសេសនេះណា៎!