រដ្ឋ​សភាថៃ អនុម័តច្បាប់អនុញ្ញាតឱ្យរៀបការភេទដូចគ្នា

  • 2024-03-27 09:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋសភារបស់​ប្រទេសថៃ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០២៤នេះ បាន​អនុម័តច្បាប់​អនុញ្ញាតឱ្យភេទដូចគ្នារៀបការបាន ដែល​ជាការបើកផ្លូវសម្រាប់​ប្រទេសមួយនេះ ក្លាយ​ជាប្រទេសដំបូង​គេ​នៅតំបន់អាស៊ាន ទទួលស្គាល់​អាពាហ៍ពិពាហ៍ភេទដូចគ្នា។

ការបោះឆ្នោតយល់ព្រមនេះ ធ្វើឡើង​តាមរយៈសំឡេង ៣៩៩ ទល់នឹង ១០សំឡេង​ក្នុងសម័យប្រជុំរដ្ឋសភា។ តែយ៉ាងណាមិញ ច្បាប់នេះ​ត្រូវការអនុម័តសម្រេចបន្ថែមទៀតពីព្រឹទ្ធសភា និងឡាយ​ព្រះហស្ថលេខាពី​ព្រះមហាក្សត្រ ទើបច្បាប់ចូលជាធរមាន និងអនុវត្ត​នៅទូទាំងប្រទេសបាន។

លោក Danuphorn Punnakanta តំណាងរាស្រ្ត និងជាប្រធាន​គណៈកម្មាធិការ​សមភាពអាពាហ៍ពិពាហ៍ បាន​ថ្លែងថា នេះគឺ​ជាការចាប់ផ្តើម​ឆ្ពោះទៅរកភាព​ស្មើគ្នា។ ច្បាប់នេះ នឹង​ប្រគល់​សិទ្ធិ​ទៅឱ្យក្រុម​មនុស្សដែលស្រឡាញ់ភេទដូចគ្នា។

ក្រោមច្បាប់ថ្មីនេះ នឹង​ត្រូវចាត់ទុកការរៀបការថា ជា​ដៃគូ១ រវាងបុគ្គល២នាក់ ជំនួសឱ្យការប្រើពាក្យ​ បុរស និងស្រ្តី ហើយវានឹង​ផ្តល់ឱ្យប្តីប្រពន្ធភេទដូចគ្នា មានសិទ្ធិដូចគ្នា​ក្នុងការ​ទទួលបានលើផ្នែក​ពន្ធដារ ទ្រព្យសម្បត្តិកេរ្តិ៍មរតក និង​ការព្យាបាលជំងឺ ព្រមទាំងអាចស្នើ​សុំកូនមកចិញ្ចឹមបាន៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី