សភាយុវពាណិជ្ជករអន្តរជាតិ សាខាច្បារអំពៅ រៀបចំកម្មវិធី Fun Mini Marathon

  • 2024-03-27 13:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកព្រលឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ សភាយុវពាណិជ្ជករអន្តរជាតិ សាខាច្បារអំពៅ បានរៀបចំកម្មវិធី Fun Mini Marathon ដែលប្រព្រឹត្តិទៅ នៅទីតាំងសួនអេកូផាក ស្ថិតក្នុងបរិវេណបុរីប៉េងហួត (បឹងស្នោ ) ក្នុងគម្រោងដឹស្តា ផ្លាទីនីម អេកូ ខូលិកសិន ក្នុងនោះក៏មានអ្នកចូលរួមប្រមាណ ២៤០ នាក់ ក្នុងចម្ងាយផ្លូវ ៤ គីឡូម៉ែត្រ ៦ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ ផងដែរ។

គូសបញ្ជាក់ផងដែរថា កម្មវិធី Fun Mini Marathon នេះមានគោលបំណង ចូលរួមលេីកស្ទួយវិស័យកីឡា លើកកម្ពស់សុខុមាលភាព ដូចច្នេះសភាយុវពាណិជ្ជករអន្តរជាតិ សាខាច្បារអំពៅ ផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីនេះ ដើម្បីពង្រឹងស្មារតីកីឡា, រត់ដេីម្បីមិត្តភាព, ភាតរភាព និង សាមគ្គីភាព ព្រមទាំងសប្បុរសធម៌ ជាចំណែកមួយជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរ។ ទន្ទឹមនឹងនេះ ក្នុងកម្មវិធីរត់ម៉ារ៉ាតុង ក៏មានការដាក់បង្ហាញផលិតផល និងសេវាកម្មតាមស្តង់ផងដែរ៕