ទៅដើរលេង ទៅស្រុកកំណើត​នៅកំពង់ចាម ត្បូងឃ្មុំ ឬក្រចេះ ថ្ងៃចូលឆ្នាំ គួរកុំធ្វើដំណើរតាមផ្លូវជាតិលេខ៧ តែមកធ្វើដំណើរ​តាមតម្រាយផ្លូវនេះវិញ

  • 2024-04-02 08:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្តកំពង់ចាម បាន​ជូនដំណឹងថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍​ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ នៅលើផ្លូវជាតិលេខ៧ (ពីរង្វង់មូលស្គាន់ ដល់គល់ស្ពាន​គីហ្ស៊ូណា) ដែល​កំពុង​ស្ថាបនាពង្រីក ៤គន្លង រដ្ឋបាល​បាន​អំពាវនាវឱ្យ​សាធារណជន បញ្ចៀសចរាចរណ៍ពីផ្លូវនេះ ទៅតាម​តម្រាយផ្លូវដូចខាងក្រោម៖

១. ចំពោះ​យានយន្ត​ប្រភេទទេសចរណ៍​ដែល​ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម សូមពិនិត្យ​លទ្ធភាព បង្វែរទិសចរាចរណ៍​ត្រង់ចំណុចផ្លូវ ២៧០ រការកោង ស្រុកមុខកំពូល ខេត្តកណ្តាល កាត់តាម​ស្រុកកងមាស ឬតាមផ្លូវលេខ ៧០B បំបែកត្រង់​ស្ពាន​ព្រែកតាមាក់ កាត់តាម​ស្រុកស្រីសន្ធរ និងស្រុក​កោះសូទិន។

២. ចំពោះ​យានយន្ត​ប្រភេទទេសចរណ៍​ដែល​ធ្វើដំណើរ​ចេញពីក្រុងកំពង់ចាម​ទៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងៗ សូមពិនិត្យ​លទ្ធភាព​បង្វែរទិសចរាចរណ៍​ធ្វើដំណើរតាមផ្លូវលេខ ២២២ តាមបណ្តោយផ្លូវដងទន្លេ និងតាមផ្លូវលេខ ៧១C ក្នុងស្រុកស្ទឹងត្រង់ និងស្រុកចំការលើ នឹងឆ្ពោះទៅផ្លូវបំបបែក​ព្រំប្រទល់ស្រុកតាំងគោក ខេត្តកំពង់ធំ ឬតាមផ្លូវលេខ២៧០ កាត់ស្រុកកងមាសឆ្ពោះទៅ​ ផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕

អត្ថបទ៖ សំភី