La Vida Sky Bar រៀបចំការប្រគំតន្ត្រីលើអាកាសលើកដំបូងជាមួយកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ

  • 2024-04-09 09:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាវីដាស្កាយបារ (La Vida Sky Bar) ដែលជាស្កាយបារខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា បានរៀបចំការប្រគំតន្ត្រីលើអាកាសជាលើកដំបូងដែលមានវត្តមានកំពូលតារាចម្រៀងជើងចាស់លោកឧកញ៉ា ព្រាប សុវត្ថិ។ ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះមានឈ្មោះថា "Sky Melodies: Sky Concert La Vida x Preap Sovath" ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់ ឡាវីដាស្កាយបារ និងប្រទេសកម្ពុជា ដែលបានទាក់ទាញអ្នកចូលចិត្តតន្ត្រី និងអ្នកទស្សនាមកពីទីជិតឆ្ងាយ ដើម្បីទស្សនាទស្សនីយភាពដ៏អស្ចារ្យនេះ។

ឡាវីដាស្កាយបារស្ថិតនៅលើកំពូលអគារ ម័រហ្គែន ថៅវឺ (Morgan Tower) ដែលជាអគារខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យបែរមុខទៅកាន់ទន្លេចតុមុខយ៉ាងស្រស់ត្រកាល ឡាវីដាស្កាយបារបានផ្តល់ទេសភាពទីក្រុង និងទន្លេប្រសប់ទាំង៤ ដ៏ស្អាតឥតខ្ចោះសម្រាប់ ការប្រគំតន្ត្រីដែលមិនអាចបំភ្លេចបាន។ ការប្រគំតន្ត្រីលើមេឃលើកដំបូងដែលប្រារព្ធឡើងនៅឡាវីដាស្កាយបារ ធ្វើអោយការទន្ទឹងរង់ចាំ អ្នកគាំទ្រ ដែលរង់ចាំយ៉ាងអន្ទះសារនូវឱកាសឃើញ Idol របស់ពួកគេសម្តែងក្នុងកន្លែងពិសេសបែបនេះ។

លោកឧកញ៉ា ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងមួយរូបនៅក្នុងឆាកតន្ត្រីរបស់ប្រទេសកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ 1990 បានឡើងឆាក ជាមួយការអបអរសាទរ និងស្វាគមន៍យ៉ាងខ្លាំងពីមហាជន ។ វត្តមានរបស់លោកពិតជាបង្កើតបរិយាកាសដ៏សប្បាយរីករាយជូនទៅដល់ទស្សនិកជន សម្រាប់រាត្រីនៃតន្ត្រីដ៏ជក់ចិត្ត។

ជាមួយនឹងទឹកដមសម្លេងដ៏ពីរោះរបស់លោក ព្រាប សុវត្ថិ បានធ្វើឲ្យទស្សនិកជន មានការការនឹករលឹកជាខ្លាំង ពីបទចម្រៀងពិរោះៗរាប់ចាប់ពីឆ្នាំ 2000 បទចម្រៀងនីមួយៗបាន ធ្វើអោយអ្នកទស្សនាដែលមានវត្តមាននៅទីនោះទប់ចិត្តមិនបាន នឹកឃើញពីអនុស្សាវរីយ៍ចាស់ ល្អៗ។

សម្រាប់ឡាវីដាស្កាយបារ ការរៀបចំការប្រគំតន្ត្រីលើមេឃជាលើកដំបូងរបស់ខ្លួន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការចាប់ផ្តើមនៃយុគសម័យថ្មីនៃការកម្សាន្តនៅទីកន្លែងដ៏មានកិត្យានុភាពបំផុតរបស់កម្ពុជា។ ពេលរាត្រីខិតជិតចូលមកដល់ អ្នកចូលរួមបានចាកចេញដោយដួងចិត្តពោរពេញដោយភាពរីករាយ និងទន្ទឹងរង់ចាំការជួបគ្នានៅឱកាសក្រោយទៀតនៃប្រគំតន្ត្រីលើអាកាសរបស់ឡាវីដាស្កាយបារ ។

ភាពជោគជ័យនៃកម្មវិធី "Sky Melodies: Sky Concert La Vida x Preap Sovath" បានបង្កើតជាឆាកសម្រាប់ព្រឹត្តិការណ៍នាពេលខាងមុខនៅឡាវីដាស្កាយបារ ដោយសន្យាថានឹងនាំមកជូនលោកអ្នកវិញជាមួយការប្រគំតន្ត្រីដ៏ពិសេសអស្ចារ្យជាងនេះទៅទៀត៕

អត្ថបទពេញនិយម
អត្ថបទថ្មី