យប់មួយ​ដែលមិនអាច​ភ្លេចបាន! Magnum Premire Gala ពិសេស​រកអ្វីប្រៀបមិនបាន

  • 2024-04-10 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីដ៏អស្ចារ្យបំផុត​មួយ​ដែលរៀបចំដោយ Magum នៅ​សណ្ឋាគារ Hyatt កាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ ​២០២៤ គឺជាកម្មវិធីអាហារពេលល្ងាច​ដែលមិនអាចបំភ្លេចបានឡើយ ព្រោះតែជារៀបចំ​ដ៏ប្រណីតបំផុត កម្រាលព្រំក្រហម ដើម្បីឱ្យស័ក្តិសម​​​ជាមួយ​ភ្ញៀវកិត្តិយស​ដែលសុទ្ធតែជាអ្នកមានកេរ្តិ៍ឈ្មោះបោះសំឡេង។

ប្រេន Magnum បានសហការជាមួយអ្នករចនាម៉ូដដ៏ល្បីល្បាញ ក៏ដូចជាតារាម៉ូដែល តារាចម្រៀង បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គម ដើម្បីប្រមូលនូវ Collection ដ៏ពិសេស និងទាន់សម័យដែលឆ្លុះបញ្ចាំងពីរូបភាពដ៏ប្រណីត និងកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់ Magnum។

ពេល​ធ្វើដំណើរ​មកដល់​មុខក្លោងទ្វារសណ្ឋាគារ Hyatt ភ្ញៀវកិត្តិយស​ត្រូវបាន​ស្វាគមន៍​ដោយការចុះដើរលើកម្រាល​ព្រំក្រហមដែលមានការរៀបចំ​យ៉ាងរៀបរយ ថតរូប ថតវីដេអូ ជាមួយស្ទាយ៍ប្លែកៗរៀងៗខ្លួន ក្នុងម៉ូដ​សម្លៀកបំពាក់​រចនាឡើងផ្សេងៗគ្នា ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។

មិនត្រឹមតែជាកម្មវិធីអាហារពេលល្ងាចដ៏មានអត្ថន័យបំផុតនោះទេ ប៉ុន្តែវាបានក្លាយជាវេទិកាមួយ ក្នុងការឆ្ពោះទៅរកពិភពម៉ូដ និងបង្កើតការភ្ញាក់ផ្អើលដ៏រីករាយ សម្រាប់អតិថិជនទាំងអស់របស់ខ្លួន ក្នុងការទទួលយករសជាតិថ្មី និងចំណីអារម្មណ៍ប្លែកមួយកម្រិត និងត្រូវបានគេចាត់ទុកថា ជាពេលវេលាដ៏សែនមានន័យ និងមានភាពអស្ចារ្យ ដោយបង្ហាញពីកិច្ចសហការរវាងប្រេន និងបុគ្គលសំខាន់ក្នុងវិស័យ Fashion

អត្ថបទពេញនិយម
អត្ថបទថ្មី