រូបសេះសមុទ្រ នឹង​ធ្វើឱ្យមនុស្សសម្រុកទៅលេងកំពតថ្ងៃចូលឆ្នាំ! ផ្លូវជាតិលេខ៣ នឹងស្ទះខ្លាំងនៅម្តុំអង្គតាសោម និងផ្សារឈូក អ៊ីចឹងមកដឹងពីផ្លូវវាង

  • 2024-04-10 02:32:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសំណាកសេះសមុទ្រ ដែលរដ្ឋបាល​ខេត្តកំពត ទើបតែកសាងឡើង បាន​ទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង ម្លោះហើយក្នុងឱកាស​ថ្ងៃចូលឆ្នាំខ្មែរនេះ បងប្អូន​ប្រជាពលរដ្ឋ​នឹងធ្វើដំណើរសម្រុកទៅកាន់ខេត្តកំពត​កាន់តែច្រើនជាងរាល់ដង។

ជាធម្មតា​រាល់ពេលមានបុណ្យទានធំៗម្តងៗ ចរាចរផ្លូវជាតិលេខ៣ មានយានយន្ត​ធ្វើដំណើរច្រើន ដែលមានការកកស្ទះនៅ​ម្តុំផ្លូវបំបែក ជាពិសេស​នៅ​ផ្លូវប្រសព្វផ្សារអង្គតាសោម។ បន្ទាប់មក នៅម្តុំ​ផ្សារឈូក ក៏មានការកកស្ទះ​ខ្លាំងផងដែរ។

ដូច្នេះ ប្រសិន​បើលោកអ្នកមាន​បំណង​ទៅលេងខេត្តកំពត​ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ​នេះ គឺអាចពិចារណា ធ្វើដំណើរតាមផ្លូវលេខ៤១បាន គ្រាន់តែផ្លូវនេះកំពុង​ស្ថិតក្នុងការសាងសង់នៅឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដល់អង្គតាសោម គឺ​អាច​បត់ស្តាំ​ហើយជិះរហូតដល់ផ្សារត្រពាំងអណ្តើកផ្លូវជាតិលេខ៤១វិញ ហើយបន្តជិះតាមផ្លូវនេះរហូតដល់ខេត្តខេត្តកំពតតែម្តង។

ជម្រើសមួយទៀត លោកអ្នក​ក៏ធ្វើដំណើរតាមផ្លូវជាតិលេខ៣១ ដែល​ការធ្វើដំណើរងាយស្រួល​ជាងមុនហើយ រហូតដល់ផ្លូវ​បំបែក​រង្វង់មូលព្រាបសសន្តិភាព បត់ស្តាំ​ឡើង​តាមផ្លូវលេខ ១៣៣៥ ក៏បានដែរ។

ទោះជាយ៉ាងណាក៏ដោយ យើងសូម​លើកទឹកឱ្យប្រើប្រាស់ Google Map ដើម្បីមើលពីស្ថានភាពចរាចរណ៍ និង​ខ្សែផ្លូវ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី