រាល់ដងនាំកូនទៅតែកន្លែងមនុស្សធំ សាកនាំកូនៗទៅពិព័រណ៌កម្សាន្តកូនក្មេងធំជាងគេនៅកោះពេជ្រ ម្តងមើលម៉េចវិញ?

  • 2024-04-12 06:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមរយៈពេល ១៥ ថ្ងៃ "កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេង" ទទួលបានដៃគូសហការទិញស្តង់រហូតដល់ទៅ ៨០% ក្នុងនោះ ១០%ជាស្តង់មកពីបរទេស ហើយសម្រាប់ស្តង់អាហារនិងភេសជ្ជៈពេញបាត់ទៅហើយ។

អ្នករៀបចំពិព័រណ៌កុមារដ៏ធំបំផុតនៅប្រទេសកម្ពុជានេះបានអោយដឹងថា កត្តាដែលធ្វើឲ្យពួកគេទទួលបានដៃគូសហការលឿនយ៉ាងនេះក៏ដោយសារតែពួកគេបានដាក់បញ្ចូលនូវកម្មវិធីសប្បាយៗ ប្លែកៗ ដ៏ច្រើនសម្បូរបែបទៅក្នុង កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង ហើយអ្វីដែលពិសេសនោះគឺពិព័រណ៌ដ៏ធំនេះ នឹងធ្វើលើផ្ទៃដីរហូតដល់ ១មុឺនម៉ែត្រការ៉េ ហើយ អ្នកចូលរួមមិនតិចជាង៨មុឺននាក់ឡើយ ទាំងអស់នេះហើយជាអ្វីដែលដៃគូសហការរបស់ពួកគេចង់បានដើម្បីផ្សព្វផ្សាយ និងដាក់លក់ផលិតផល ឬសេវាកម្មរបស់ពួកគេ។

អ្នករៀបចំពិព័រណ៌ក៏បានបន្ថែមទៀតថា រឿងសំខាន់នៅក្នុង កម្មវិធីពិព័រណ៌កម្សាន្តកូនក្មេង គឺធ្វើយ៉ាងណាឲ្យអ្នកចូលរួមសប្បាយរីករាយ ហេតុនេះហើយទើបពួកគេមិនសំចៃដៃក្នុងដាក់បញ្ចូលនូវកម្មសប្បាយៗ ប្លែកៗជាច្រើនដូចជា៖

  • ល្បែងកម្សាន្តជំនួយបញ្ញាចំនួន ១០០ មុខ និងឈ្នះរង្វាន់ពីការលេង

  • ការលក់ម្ហូបអាហារដែលកូនៗចូលចិត្ត

  • កន្លែងអង្គុយញាំអាហារតាមបែបបោះជុំរុំលក្ខណៈគ្រួសារ

  • ការសម្តែងសមត្ថភាពពិសេសរបស់កុមារ

  • តុក្កតាធំៗរាប់សិបតួរអង្គថតរូបជាមួយ ដើរចែក នំ ទឹក និងអំណោយដោយឥតគិតថ្លៃ

  • ការដង្ហែក្បួនព្យុះហយាត្រាតុក្កតាធំៗជារៀងរាល់ថ្ងៃ

  • ការទំលាក់ប៉ោងៗរាប់ម៉ឺនគ្រាប់ឈ្នះរង្វាន់ជារៀងរាល់ថ្ងៃ

  • ដំណើរផ្សងព្រេងក្នុងសួនរូបថតដើម្បីរុករករូបថតខ្លួនឯង

  • ការផ្សងសំណាងឈ្នះរង្វាន់ម៉ូតូ ៣ គ្រឿង និងរង្វាន់ជាច្រើនទៀត

  • ការពិគ្រោះជំងឺដោយឥតគិតថ្លៃជាមួយវេជ្ជបណ្ឌិតឯកទេស

  • កម្មវិធីធ្វើអោយភ្ញាក់ផ្អើលជាច្រើនទៀតសម្រាប់អ្នកចូលរួម ពិសេសកុមារ

គួរបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍កម្សាន្តកូនក្មេងនេះមិនត្រឹមតែមហាជនអាចចូលរួមដោយសេរីដោយឥតគិតថ្លៃប៉ុណ្ណោះ ថែមទាំងជិះតុកៗមកកាន់ពិព័រណ៌នេះក៏ឥតគិតថ្លៃដែរ។

អ្នករៀបចំកម្មវិធី បេប៊ីអោតឡេត (Baby Outlet) ជឿជាក់ថាអ្នកចូលរួមទាំងអស់ជាពិសេសកូនៗតូចៗនឹងទទួលបានភាពសប្បាយរីករាយនៅក្នុងថ្ងៃពិសេសរបស់ពួកគេ និងចងចាំក្នុងចិត្ត ដក់ជាប់ក្នុងបេះដូងជាក់ជាពុំខាន។

សម្រាប់ព័ត៌មានជួលស្តង់៖ លោក ស៊ន ចន្នាក់ លេខទូរស័ព្ទ៖ ០៩៩ ៦២២ ៨២២ / ០១៥ ៦២២ ៨២២ ឬតាមដានព័ត៌មានតាមផេកផ្លូវការ៖ Children’s Day Fun Fair

អត្ថបទថ្មី