ASIAN STREET FOOD CAMBODIA​ នឹងរៀបចំព្រឹត្តិការណ៍ “នំបញ្ចុកសប្បុរសធម៌” ធ្វើនំបញ្ចុក ៣០០ចាន ចំណូលទាំងអស់នឹងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប

  • 2024-04-13 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASIAN STREET FOOD CAMBODIA យើងមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកទាំងអស់គ្នានូវព្រឹត្តិការណ៍ដ៏រំភើបនាពេលខាងមុខនេះគឺព្រឹត្តិការណ៍ “នំបញ្ចុកសប្បុរសធម៌” (NOM BANH JOK CHARITY)។ ASIAN STREET FOOD CAMBODIA សហការជាមួយ សមាគមន៌ក្លឹបទេសចរណ៌សៀមរាប CHEF OUTTA WATER ភោជនីយដ្ឋាន ពីរនាក់ពូ ភោជនីយដ្ឋាន ជំនោរ អង្កការស្លាបព្រាកម្ពុជា និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៌នេះ គឺដើម្បីធ្វើនំបញ្ចុកចំនួនជាង ៣០០ចាន និងដាក់លក់ជាអាហារពេលព្រឹក ហើយចំណូលដែលទទួលបានពីការលក់នំបញ្ចុកទាំងអស់ពួកយើងនឹងធ្វើការរិច្ចាគជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។

ឆ្លៀតក្នុងឱកាសដ៏ឱឡារិកនេះ យើងខ្ញុំសូមធ្វើកាគោរពអញ្ជើញសប្បុរសជនចូលរួមចំណែកដ៏សប្បុរសរបស់លោកអ្នកចំពោះព្រឹត្តិការណ៍សប្បុរសធម៌របស់យើងខ្ញុំ ក៏ដូចជាចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី នំបញ្ចុកសប្បុរសធម៌ របស់យើង។ លោកអ្នកអាចចូលរួមបរិច្ចាគបានគ្រប់ទម្រង់ ដូចជាសម្ភារៈ(ចានឬកែវក្រដាស សម សា្លព្រា ចង្កឹះ គ្រឿងទេស បន្លែ ត្រីសាច់ -ល-) ថវិកា កម្លាំងពលកម្ម (និស្សិតផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ឬនិស្សិតផ្នែកចុងភៅ) ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍របស់យើងកាន់តែអស្ចារ្យក៏ដូចជាការធ្វើបុណ្យរួមគ្នា បន្ទាប់ពីការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤។

សូមចូលរួមជាមួយពួកយើងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ត្រឡប់ទៅវិញដល់សហគមន៍របស់យើងទាំងអស់គ្នា។ វត្តមានរបស់លោកអ្នកនឹងផ្តល់នូវភាពរីករាយ ភាពកក់ក្តៅ ហើយវត្តមានរបស់លោកអ្នកគឺជារួមចំណែកដ៏សំខាន់នៃភាពជោគជ័យនៃព្រឹត្តិការណ៍មួយនេះ។

ព្រឹត្តិការណ៍នំបញ្ចុកសប្បុរសធម៌នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤៖

  • តម្លៃសម្រាប់អ្នកចូលរួមសកម្មភាពចម្អិន និងលក់នំបញ្ចុកគឺ ១០០០០០៛ ក្នុងម្នាក់ ហើយអ្នកនឹងទទួលបានឯកសណ្ឋាន ១ ឈុតក្នុងនោះរួមមាន មួកស្លឹកត្នោតខ្មែរចំនួន១ ក្រមាខ្មែរចំនួន១ ខោចែវខ្មែរចំនួន១ និងអាវយឺតចំនួន១ ។ ហើយពួកយើងនឹងចម្អិនម្ហូបរួមគ្នាជាមួយនឹងក្រុមចុងភៅអេស៊ានស្ទ្រីតហ្វូដ និងក្រុមចុងភៅអន្តរជាតិមក ១៥ប្រទេស។

  • តម្លៃនំបញ្ចុកគឺ ១០០០០៛ ក្នុងមួយចាន

  • ការបរិច្ចាគតាមសទ្ធាជ្រះថ្លារៀងៗខ្លួន

  • កញ្ចប់អាហារពេលព្រឹកសម្រាប់ការបញ្ជាទិញទុកមុន៖ សម្រាប់គ្រួសារឬបុគ្គលិករបស់អ្នក។ សូមចុចលើលីងតំណភ្ជាប់នៅទីនេះ ៖ https://forms.gle/a9V8DUq48EN1FyZu6

  • ព្រឹត្តិការណ៍ចាប់ផ្តើម៖ នៅម៉ោង ៤:៤៥ នាទីព្រឹក និងបញ្ចប់នៅម៉ោង ១០:០០ ព្រឹក

  • ចាប់ផ្ដើមលក់៖ នៅម៉ោង ៥:៤៥ នាទីព្រឹក និងបញ្ចប់នៅម៉ោង ១០:០០ ព្រឹក

  • ទីតាំង៖ នៅមុខភោជនីយដ្ឋាន ពីរនាក់ពូ និង សណ្ឋាគារមេហ្សុង៥៥៧ ដែលមានទីតាំងនៅផ្លូវ ២៥ ភូមិ វត្តបូព៌ ខេត្តសៀមរាប។

  • តំណភ្ជាប់ផែនទី៖ https://maps.app.goo.gl/phU96PadoNBJ83nT7

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់លោកអ្នក ដែលជាផ្នែកដ៏សំខាន់នៃភាពជោគជ័យរបស់ព្រឹត្តិការណ៌នំបញ្ចុកសប្បុរសធម៌នេះ។

ពួកយើងទន្ទឹងរង់ចាំដំណឹងល្អពីអ្នកនឹងបន្តដើម្បីបង្កើតនូវអនុស្សាវរីយ៍រួមគ្នាក្នុង "ព្រឹត្តិការណ៌នំបញ្ចុកសប្បុរសធម៌" នេះ!

ចុះឈ្មោះនៅទីនេះ៖ https://forms.gle/wRunbm27gMqJgcJV6

សូមទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម៖ +៨៥៥១០៤៦០៩៨៨ +៨៥៥៩២៧៦២៥៣៩ +៨៥៥៩៩៦៩៩៩៧១

សូមអរគុណជាថ្មីម្តងទៀតសម្រាប់ការយកចិត្តទុកដាក់ និងការគាំទ្ររបស់លោកអ្នក។

សូមទទួលសេចក្ដីគោរពយ៉ាងជ្រាលជ្រៅពីយើងខ្ញុំ៕

អត្ថបទថ្មី