៣ ចំនុចដែលអ្នកគួរដឹង បើចង់ក្លាយជាម្ចាស់មកុដ MUC 2024

  • 2024-04-19 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឈួង យីវឆូយ ឬភាគច្រើនស្គាល់ថា លោក ឆូយ ទើបតែទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រង Miss Universe Cambodia 2024 ថ្មីៗក្តៅៗ បានប្រកាសគោលជំហរក្នុងការជ្រើសរើសបវរកញ្ញាចក្កវាឡកកម្ពុជាឆ្នាំ ២០២៤ យ៉ាងម៉ឺងម៉ាត់ ដើម្បីចម្រាញ់យកបេក្ខភាពដ៏ល្អប្រសើរ ហើយស័ក្កសមតំណាងកម្ពុជាលើឆាកអន្តរជាតិ។

ក្នុងសន្និសិទសារព័ត៌មានស្វាគមន៍ កញ្ញា សេននីស Miss Universe 2023 និងថ្នាក់ដឹកនាំ MUO លោក ឆូយ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការទិញសិទ្ធិគ្រប់គ្រងកម្មវិធី Miss Universe Cambodia 2024 និងឆន្ទៈក្នុងការរៀបចំកម្មវិធីប្រកួតផងដែរ។

ក្នុងនោះ National Director ថ្មីរូបនេះ ក៏បានលើកឡើងចំនុចសំខាន់ ៣ ដែលលោកអ្នកគួរដឹង ប្រសិនបើចង់ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2024។

១. ស្គាល់ខ្លួនឯងថា ជាអ្នកណា ៖ បេក្ខនារីត្រូវដឹង និងស្គាល់ពីខ្លួនឯង ហើយស្វែងរកមើលថា តើខ្លួនឯងខ្លាំង ឬខ្សោយចំនុចណា កន្លែងណាដែលត្រូវបំពេញបន្ថែមទៀត។

, ២. មកប្រកួត ដើម្បីអ្វី (ចង់បានអ្វី) ៖ បេក្ខនារីគ្រប់រូបត្រូវដឹងថា ខ្លូនឯងមកប្រកួតដើម្បីអ្វី? មិនមែនគ្រាន់តែដើរបង្ហាញម៉ូដឈុត evening gown លើឆាក បង្អួតសម្រស់រូបរាងកាយប៉ុណ្ណោះទេ អ្វីដែលសំខាន់គឺឆន្ទៈក្នុងការប្រើប្រាស់ platform មួយនេះ ដើម្បីបម្រើទៅពិភពលោក រួមទាំងសហគមន៍របស់គាត់។

ទី៣. ត្រូវយល់អំពី platform កម្មវិធីដែលត្រូវទៅប្រកួត ៖ បេក្ខនារីត្រូវដឹងថា តើ platform កម្មវិធីត្រូវចូលរួមនោះ គេត្រូវការអ្វី? មានទិសដៅអ្វីខ្លះ? ហើយបេក្ខនារីផ្ទាល់មានអ្វីសម្រាប់យកទៅចូលរួមជាមួយ platform មួយនោះ។

លោកទទួលស្គាល់ថា ចំនុច ៣ ខាងលើនេះ ស្តាប់មើលទៅវាហាក់បីដូចជាសាមញ្ញបន្តិច តែក្នុងចំនុចនិមួយៗវាមានបំណែកតូចៗជាច្រើន ដែលបេក្ខនារីត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងឱ្យកាន់តែខ្លាំងក្លា។

អ្នកគ្រប់គ្រងថ្មីរបស់ MUC 2024 មិនទាន់អាចបញ្ជាក់ឱ្យនៅឡើយទេថា ឆ្នាំនេះលោកនឹងរៀបចំការប្រកួតថ្នាក់ជាតិ ឬក៏ត្រូវជ្រើសតាំងបេក្ខភាពដ៏ស័ក្កសម បញ្ជូនទៅប្រកួត Miss Universe 2024 តែម្តង ដោយពេលនេះកំពុងស្ថិកក្នុងការពិចារណារបស់ក្រុមការងារយ៉ាងតានតឹងរបស់ក្រុមការងារ។ យ៉ាងណាមិញ លោកសង្ឃឹមថា នឹងអាចធ្វើការប្រកាសដំណឹងនេះជូនអ្នកស្នេហាវិស័យបវរកញ្ញាឱ្យបានឆាប់ៗ ដូច្នេះគ្រប់គ្នាអាចតាមដានការ update ថ្មីៗលើទំព័រហ្វេសប៊ុក Miss Universe Cambodia៕

រូបភាព៖ ហ្វេសប៊ុក Miss Universe Cambodia

អត្ថបទ៖ Ah Mouy

អត្ថបទថ្មី