ប្តូរប្រេងម៉ាស៊ីន អស់លុយគគោកមិនស្តាយ! តែមិនហ៊ានចាយលុយប្រើតម្រងល្អ អ៊ីចឹង​ម៉ាស៊ីនឡានខ្ទេចដដែល

  • 2024-04-23 03:37:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿង​ល្អសម្រាប់​ម៉ាស៊ីន ដែលម្ចាស់រថយន្ត​ហ៊ាន​ចំណាយលុយ​ប្រើប្រាស់​ប្រេងម៉ាស៊ីន​ដែលមានគុណភាព​ ប៉ុន្តែប្រសិន​បើរិះថាំ​​មិនហ៊ាន​ចំណាយលុយបន្ថែម​លើតម្រងប្រេងម៉ាស៊ីនល្អៗទេនោះ ក៏មិន​អាច​ជួយថែរក្សា​ម៉ាស៊ីនឱ្យនៅបានយូរឡើយ ជាពិសេសកុំឱ្យសោះ រឿងប្តូរប្រេង២ដង ប្តូរតម្រង១ដង ពោលគឺ​ត្រូវប្តូរ​តម្រងគ្រប់ពេល​ រាល់ការ​ប្តូរប្រេង​ម៉ាស៊ីន​ជាមួយគ្នាតែម្តង។

ជាងមេកានិច បានប្រៀបធៀប​តម្រង​ប្រេងម៉ាស៊ីន ដូច ក្រលៀន ឬតម្រងនោម របស់​មនុស្សយើងដែរ ដែល​មានតួនាទី​ច្រោះជាតិពុលក្នុងរាងកាយ។ ឯតម្រងប្រេងម៉ាស៊ីន វាក៏មានតួនាទី​ច្រោះ​កម្ទេចកម្ទី​ដែលមាន​ក្នុងប្រេងម៉ាស៊ីន​ មិនឱ្យហូរចូលទៅក្នុងប្លុកម៉ាស៊ីនបានដែរ។ មានន័យថា ប្រេង​ម៉ាស៊ីន ត្រូវបាន​ច្រោះស្អាត​ជាមុនសិន ទើប​ហូរ​ចូលទៅរំអិលគ្រឿងបង្គុំ​ម៉ាស៊ីន។ ប៉ុន្តែបើតម្រងគ្មានគុណភាព វាមិន​អាច​ច្រោះបានស្អាតឡើយ ដែល​បណ្តាល​ឱ្យកម្ទេច​ដែកអាចចូលទៅបង្កផលប៉ះពាល់​ខ្លាំង​ក្នុងម៉ាស៊ីន។

ក្រៅតែពីការជួយសម្អាតប្រេងម៉ាស៊ីន តម្រងនេះ​ក៏បាន​ជួយឱ្យប្រេង​ស្ថិតនៅទីតាំង​ត្រឹមត្រូវតាមពេល​វេលាដែរ។

ទន្ទឹមនឹង​នេះ លោកអ្នក​ក៏អាច​កត់សម្គាល់បានផងដែរនូវរោគសញ្ញាដែលបញ្ជាក់ថា ដល់ពេលផ្លាស់ប្តូរ ប្រេង និងតម្រងហើយ រួមមានដូចជា៖

-បញ្ហា​ជាន់ហ្គែរ​មិនឡើង

-សំឡេង​ម៉ាស៊ីន​លាន់ខុសប្រក្រតី

-សម្ពាធប្រេងទាប

-និង​ផ្សែងចេញពីបំពង់ស៊ឺមុំាង ប្តូរ​ពណ៌៕

អត្ថបទ៖ សំភី