អនាគតម្ដាយក្មេកសរសើរមិនដាច់ពីមាត់ ចំពោះអាល់ប៊ុមថ្មីរបស់ Taylor

  • 2024-04-26 03:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើបទម្លាក់បទចម្រៀងថ្មីសម្រាប់អាល់ប៊ុមទី១១របស់ខ្លួន Taylor Swift ត្រូវបានអនាគតម្ដាយក្មេក បង្ហាញការពេញចិត្ត និងសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាព Taylor តាមរយៈចម្រៀងក្នុងអាល់ប៊ុមទាំងនោះ។

អ្នកស្រី Donna Kelce គឺជាម្ដាយបង្កើតរបស់កីឡាករបស់កីឡាករបាល់ឱប Travis Kelce ដែលគ្រប់គ្នាត្រូវបានស្គាល់ថាជាមិត្តប្រុសកំពូលតារាចម្រៀងស្រីសហរដ្ឋអាមេរិក Taylor Swift។ ឆ្លៀតឱកាសចូលរួមក្នុងកិច្ចប្រជុំ QVC Summit ក្នុងទីក្រុង Los Angeles អ្នកស្រី Donna Kelce បានបង្ហើបប្រាប់ទស្សនាវដ្ដីបរទេសឱ្យដឹងថា អ្នកស្រីពិតជាមានការពេញចិត្តយ៉ាងខ្លាំងសម្រាប់ស្នាដៃចម្រៀងថ្មីក្នុងអាល់ប៊ុមទី១១ របស់ Taylor។

អ្នកស្រី Donna បានថ្លែង៖ “ បន្ទាប់ពីអាល់ប៊ុមទី១១របស់ Taylor បានចេញផ្សាយ ខ្ញុំបានស្ដាប់ចម្រៀងអស់ក្នុងអាល់ប៊ុមនេះមួយព្រឹកពេញ។ ក្រោយស្ដាប់រួចខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបទចម្រៀងទាំងនោះ។ ហើយទាំងនេះបានបង្ហាញពីសមត្ថភាពទេពកោសល្យដ៏ខ្លាំងរបស់ Taylor ហើយការងារទាំងនេះគឺល្អបំផុតសម្រាប់ Taylor”។

The Tortured Poets Department ត្រូវបានចេញផ្សាយនៅថ្ងៃទី ១៩ ខែមេសា ហើយជាអាល់ប៊ុមស្ទូឌីទី១១ របស់ Taylor Swift ។ បទចម្រៀងជាច្រើននៅក្នុងអាល់ប៊ុមត្រូវបានគេនិយាយថានិយាយអំពីស្នេហាបច្ចុប្បន្នរបស់តារាចម្រៀងដែលឈ្នះពានរង្វាន់ Grammy ជាមួយ Travis Kelce ដូចជា The Alchemy និង So High School នៅក្នុងបទចម្រៀង So High School នោះ Taylor ច្រៀងអំពីអារម្មណ៍ស្នេហាថ្មីដូចកាលនៅវិទ្យាល័យ និង សំដៅលើបទសម្ភាសន៍មួយដែល Travis បាននិយាយថាគាត់ចង់ថើប Taylor ។

ម្តាយរបស់ Travis ក៏បានបង្ហាញផងដែរថា ថ្មីៗនេះកូនប្រុសរបស់នាង និង Taylor បានណាត់ជួបគ្នានៅឆ្នេរ Carmel រដ្ឋ California ជាមួយតារា Gigi Hadid និង Bradley Cooper៕

ប្រភព៖ ngoisao   អត្ថបទ៖ កេសរ

អត្ថបទថ្មី