Zidane ចង់ឲ្យ Real ឈ្នះ Bayern ក្នុងប្រកួត UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
- 2024-05-06 11:28:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zidane ចង់ឲ្យ Real ឈ្នះ Bayern ក្នុងប្រកួត UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ចន្លោះមិនឃើញ
លោក Zinedine Zidane ចង់ឲ្យក្លឹប Real Madrid ឈ្នះក្នុងការប្រកួតតទល់នឹងក្លឹប Bayern Munich ក្នុងប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។
លោកបាននិយាយទៅកាន់ Sky Sports ថា៖" រវាង Bayern Munich និង Real Madrid នរណានឹងឈ្នះក្នុងសប្ដាហ៍នេះ? សង្ឃឹមថាក្លឹប Real Madrid ទៅចុះ។ ប៉ុន្តែច្បាស់ណាស់ការប្រកួតនេះច្បាស់ជាពិបាកណាស់។
លោកក៏បានទាត់ចោលការចាប់អារម្មណ៍ទៅដឹកនាំក្លឹប Bayern Munich ផងដែរដោយលោកគ្រាន់តែទស្សនាការប្រកួតមួយនេះប៉ុណ្ណោះ។
លោក Zidane ត្រូវបានគេដឹងថាជាអ្នកដឹកនាំក្លឹប Real Madrid ដ៏ជោគជ័យមួយរូបដោយយកឈ្នះពានតូចធំ លីគ និង UCL ដល់ក្លឹបនេះ។ នៅខណៈពេលនេះ លោកត្រូវបានគេដឹងថារង់ចាំទៅដឹកនាំក្រុមជម្រើសជាតិបារាំង។
សម្រាប់ការប្រកួត UCL វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូរទៀតគឺ ក្លឹប PSG ប៉ះនឹង Dortmund នឹងធ្វើប្រកួតនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤៕