COACH សម្ភោធខូលិកសិនកាបូប TABBY រដូវកាល SPRING’24 នៅ អ៊ីអន ម៉ល មានជ័យ ជាមួយនឹងវត្តមានតារាថៃ MEEN NICHA

  • 2024-05-08 08:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Coach ដែលជាម៉ាកសម្លៀកបំពាក់លំដាប់ពិភពលោក បង្កើតក្នុងឆ្នាំ ១៩៤១ នៅទីក្រុងញូវយ៉ក បានបន្ថែមភាពរស់រវើកទៅដល់និទាយរដូវនេះ ជាមួយនឹងការសម្ភោធដ៏រំពឹងទុកជាមុននៃខូលិកសិន Spring’24 Tabby Collection នៅសាខាផ្សារទំនើប អ៊ីអន ម៉ល មានជ័យ។

ជាមួយនឹងការផ្តោតសំខាន់ទៅលើការរចនាថ្មី បែប quilted នៃកាបូប Tabby ដ៏មានប្រជាប្រិយភាព កម្មវិធីនេះមានវត្តមានពីភ្ញៀវកិត្តិយសពីប្រទេសថៃ លោក Meen Nicha ដែលជាតារាសម្តែង និងក៏ដូចជាជាតារាម៉ូដែល រួមជាមួយនឹងតារាដ៏ល្បីៗរបស់ប្រទេសកម្ពុជាដូចជា អ្នកនាង Hin Channiroth លោក Thierry Chantha Bin លោក Rainniedara កញ្ញា Xiang Fairy និងភ្ញៀវកិត្តិយសជាច្រើនបន្ថែមទៀតផងដែរ។

ភ្ញៀវកិត្តិយសគ្រប់រូបត្រូវបានអញ្ជើញមកចូលរួមទស្សនាការដាក់បង្ហាញនេះ និងជាវទំនិញពីបណ្តុំ Quilted Tabby ចុងក្រោយបង្អស់ រួចបទពិសោធជាមួយនឹងការរៀបចំដ៏ចម្រុះ ជុំវិញប្រធានបទ Tabby ដែលត្រូវបានបំផុសគំនិតពី "Colorful World" នៃ យុទ្ធនាការនិម្មិត Find Your Courage ប្រចាំម៉ាកយីហោ ដែលមានការសម្តែងដោយទូតសុឆន្ទៈរបស់ Coach កញ្ញា Youngji Lee។ បទពិសោធន៍នេះមានលក្ខណៈលើសពីជាវទំនិញធម្មតា ដោយភ្ញៀវចូលរួមអាចរីករាយជាមួយការតុបតែងដ៏ស្រស់ស្អាតរបស់ជញ្ជាំងរូបថត Quilted Tabby ពិសារនំខេក Tabby ផ្តាច់មុខ និងបង្កើតស្លាកកាបូប Coach ផ្ទាល់ខ្លួនជាមួយនឹងម៉ាស៊ីនបោះពុម្ភអក្សរប្រចាំហាង។

ចាប់ពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៤ អត្តិថិជនគ្រប់រូបអាចស្វែងរកខូលិកសិន Tabby នៅហាងទាំងពីររបស់ Coach បាន នៅផ្សារទំនើប អ៊ីអន ម៉ល មានជ័យ និងផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ។ អត្តិថិជនគ្រប់រូបក៏នឹងមានឱកាសទទួលបានឈុតស្ទីគ័រផុសៗដ៏ស្រស់ស្អាត និងផ្តាច់មុខរបស់ Coach បានជាមួយនឹងគ្រប់ការចំណាយ ខណៈពេលឆ្លងកាត់ពិភព quilted ដែលមានការបំផុសគំនិតពីកាបូប Tabby ដ៏ល្បីល្បាញ តាមបទពិសោធន៍នេះ។

អំពី Coach

Coach គឺជាម៉ាកសម្លៀកបំពាក់លំដាប់ពិភពលោក បង្កើតឡើងនៅទីក្រុងញូវយ៉ក ក្នុងឆ្នាំ 1941។ ដោយបំផុសឡើងពីគំនិត និងការចក្ខុវិស័យរបស់ប្រធានច្នៃប្រឌិត លោក Stuart Vevers រួមជាមួយស្មារតីមិនរើសអើង និងក្លាហានរបស់ស្រុកកំណើតរបស់ខ្លួន ម៉ាកនេះផលិតនូវរបស់ដ៏ស្រស់ស្អាត រចនាឡើងឲ្យមានអាយុយូរអង្វែង និងសម្រាប់ជំរុញឲ្យអ្នកមានភាពជឿជាក់ទៅលើបុគ្គលផ្ទាល់ខ្លួន។

Coach គឺជាម៉ាកយីហោរបស់ Tapestry, Inc.។ Tapestry ត្រូវបានចុះបញ្ជីជាសាធារណៈនៅលើផ្សារមូលបត្រក្រុងញូវយ៉កក្រោម TPR៕

អត្ថបទថ្មី