ឱកាសបង្ហាញសមត្ថភាព ដណ្ដើមប្រាក់រង្វាន់ ១០លានរៀល ពីកម្មវិធី ប្រកួតវីដេអូខ្លីស្ដីពីតំបន់ឆ្នេរ ប្រកាសបើកហើយ!
- 2024-05-28 03:27:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសបង្ហាញសមត្ថភាព ដណ្ដើមប្រាក់រង្វាន់ ១០លានរៀល ពីកម្មវិធី ប្រកួតវីដេអូខ្លីស្ដីពីតំបន់ឆ្នេរ ប្រកាសបើកហើយ!
ចន្លោះមិនឃើញ
កម្មវិធីប្រឡងប្រណាំងវីដេអូខ្លីស្ដីពី "មាតុភូមិខ្ញុំ ឆ្នេរស្អាត ព្រែកស្អាត ២០២៤" បានសម្ពោធបើកដំណើរការហើយកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមវត្ដមានរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅបរិវេណ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
រដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម នី ផល្លី បញ្ជាក់ថា ការប្រឡងប្រណាំងនេះ គឺធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសចលនាទេសចរណ៍តំបន់ឆ្នេរ និងបញ្ជ្រាបការយល់ដឹងសាធារណៈជនក្នុងការចូលរួមការពារ ថែរក្សាឆ្នេរ និងព្រែកដ៏ស្រស់ស្អាត និងដ៏មានសក្ដានុពលរបស់កម្ពុជា។
ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា ក៏បានបើកសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “មាតុភូមិខ្ញុំ-ឆ្នេរស្អាតនិងព្រែកស្អាត ឆ្នាំ២០២៤” ដោយមានសិស្ស-និស្សិត និងអ្នកបង្កើតមាតិការល្បីៗចូលរួមជាង ៣០០នាក់។
"មាតុភូមិខ្ញុំ-ឆ្នេរស្អាត និងព្រែកស្អាត ឆ្នាំ២០២៤" គឺជាកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី ដើម្បីផ្សព្វផ្សាយពីព្រែក និងឆ្នេរនៅក្នុងតំបន់ នៃខេត្តទាំង ៤ របស់កម្ពុជា គឺមានខេត្ដព្រះសីហនុ កំពត កែប និងខេត្ដកោះកុង។
យោងតាមខ្លឹមសារ នៃសិក្ខាសាលា និងការបង្ហើបដោយមន្ដ្រីជំនាញ ក្រសួងទេសចរណ៍ កម្មវិធីប្រកួតនេះ តម្រូវអ្នកថតវីដេអូ ជាលក្ខណៈបុគ្គល ឬលក្ខណៈជាក្រុមដែលបែងចែកចេញជា ២ប្រភេទ គឺវីដេអូ Digital សម្រាប់សាធារណៈជនទូរទៅ និង Cinematic សម្រាប់អ្នកជំនាញចូលរួមប្រកួតជាមួយនឹងប្រាក់រង្វាន់សរុប ១០ លាន និង៥០ ម៉ឺនរៀល៕