Alphonso Davies នឹង​ទទួល​បាន​២០​លាន​អឺរ៉ូ​ពី Bayern សម្រាប់​កុង​ត្រា​ថ្មី​

  • 2025-01-24 04:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alphonso Davies ​នឹង​ផុត​កុង​ត្រា​ជាមួយ Bayern Munich នៅ​ឆ្នាំ​២០២៥​នេះ​ ខណៈ​ដែល Real Madrid កំពុង​តាម​អន្ទង​ចិត្ត​​រូប​គេ​ជា​ខ្លាំង ហើយ​ពេល​នេះ​រូប​​ខ្សែការពារ​​ម្នាក់​នេះ​នឹង​ទទួល​បាន​២០​លាន​អឺរ៉ូ​ពី Bayern សម្រាប់​កុង​ត្រា​បន្ថែម​រហូត​ដល់​ឆ្នាំ​២០៣០​។ ​

ដ្បិត​តែ​មាន​​ការ​តាម​​ចែចូវ​ច្រើន​ពី​បណ្ដា​ក្លិប​ធំ​ៗ​នៅ អឺរ៉ុប ប៉ុន្តែ​ Alphonso Davies ​នៅ​តែ​មិន​​ទាន់​ចង់​ចាក​ចេញ​ពី​កន្លែង​ដែល​​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​ខ្លួន​។ កន្លង​មក​ក៏​មាន​ការ​ប្រកែក​មិន​​ព្រម​ត​កុង​ត្រា​ថ្មី​ផងដែរ​ បើ​ទោះ​បី​ជា Bayern បាន​ខិតខំ​​បញ្ចុះ​បញ្ចូល​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ពេល​នេះ​អ្វី​ត្រូវ​បាន​បញ្ចប់​បន្ទាប់​ពី​រូប​គេ​នឹង​ទទួល​បាន​២០លាន​អឺរ៉ូ​បន្ថែម​ទៀត​សម្រាប់​ការ​ត​កុង​​ត្រា​នៅ​ Bayern ដល់​ឆ្នាំ​២០៣០​នោះ​។

Alphonso Davies ​ជា​ខ្សែ​ការ​ពារ​ស្លាប​ដ៏​មាន​សក្ដានុពល​ម្នាក់​របស់ Bayern នា​ពេល​នេះ​ ព្រោះ​តែ​គេ​មាន​ទាំង​ល្បឿន​ និង​បច្ចេកទេស​ខ្ពស់​ថែម​ទាំង​មាន​បទ​ពិសោធ​ជោគជាំ​នៅ​លើ​ទីលាន​៕ ​​​​

Daro Ly