​វគ្គ​សាមគ្គី​អូឡាំពិក ​ស្ដីពី​ គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ​ WT​ ជា​ឱកាស​ល្អ​ជួយ​ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​រកភាព​ជោគជ័យ​

  • 2024-05-28 04:30:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​ វគ្គ​សាមគ្គី​អូឡាំពិក​ ស្ដី​ពី​ គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ​ WT​ ដែល​បញ្ចប់​ទៅ​នេះ​នឹង​ធ្វើ​ឲ្យ​សិក្ខាកាម​ចូលរួម​បាន​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ថ្ងៃ​អនាគត​បន្ថែម។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សហព័ន្ធ​តេក្វាន់ដូ​ WT​ ដែល​ទទួល​បាន​នូវ​វគ្គ​បណ្ដុះបណ្ដាល​របស់​ Olympic Solidarity​ ដែល​មាន​គ្រូ​កូរ៉េ​ពោរពេញ​ដោយ​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​សិក្ខាកាម។​

តំណាង​ NOCC​ ខាង​លើ​ជឿជាក់​ថា​ក្រោយ​បញ្ចប់​វគ្គ​នេះ​ទៅ​សិក្ខាកាម​នឹង​រឹតតែ​មាន​សមត្ថភាព​បន្ថែម​ទៀត​តាម​រយៈ​ចំណេះ​ដឹង​ដែល​ទទួល​បាន​ និង​ឈាន​ទៅ​ការ​ផ្លាស់ប្ដូរ​នូវ​ទំលាប់​ចាស់​ ពង្រឹង​នូវ​ចំណុច​ខ្វះខាត​ដែល​ខ្លួន​ធ្លាប់​មាន​ដើម្បី​ក្លាយ​ជា​ធនធាន​ថ្មី​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡា​តេក្វាន់ដូ​នេះ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ជា​ដើម។​

ទិដ្ឋភាពបិទវគ្គ

បញ្ជាក់​ដែរ​ថា​ វគ្គ​សាមគ្គី​អូឡាំពិក ​ស្ដីពី​ គ្រូ​បង្វឹក​កីឡា​តេក្វាន់ដូ​ WT​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤។​ សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​ (ស្រី៨នាក់)​ មក​ពី​ខេត្តសៀមរាប​ បាត់ដំបង​ បន្ទាយមានជ័យ​ រាជធានី​ភ្នំពេញ។​ គ្រូ​ឧបទេស​លោកស្រី ​Kim Byung hee។​ ពិធី​បិទ​វគ្គ​នេះ​ធ្វើ​ឡើង​នៅ​ NOCC កាល​ពី​​ព្រឹក​ម្សិលមិញ​ដោយ​ចូលរួម​ពី​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ និង​គ្រូ​ៗ​របស់​សហព័ន្ធ​តេក្វាន់ដូ​ WT​ ជា​ច្រើន​រូប៕​

លោកស្រី ​Kim Byung hee

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម